ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

រូបចម្លាក់តោថ្មបុរាណទី២ ត្រូវបានរកឃេីញនៅការដ្ឋានសាងសង់អាងក្រោមដី នៃគម្រោងការពារទឹកជំនន់ជំហានទី៤

០៨ កញ្ញា ២០២០ | ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០ ការដ្ឋានសាងសង់អាងក្រោមដីនៃគម្រោងការពារទឹកជំនន់ជំហានទី៤ បានបន្តជីកប្រទះឃើញរូបចម្លាក់តោថ្មបុរាណទី២ ដែលនៅកប់ជាយូរយារណាស់មកហើយក្នុងដីជំរៅ ៤មក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 

 

រូបចម្លាក់នេះ ធ្វើអំពីថ្មភ្នំ មានកំពស់ ២.៥ម ។ 
សូមជំរាបថាកាលពីថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២០ ការដ្ឋានសាងសង់អាងក្រោមដីនៃគម្រោងការពារទឹកជំនន់ជំហានទី៤ បានជីកប្រទះឃើញរូបចម្លាក់តោថ្មបុរាណនៅកប់ក្នុងដីជំរៅ ៤មក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

 

 

បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុបុរាណទាំង២នេះ ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសិក្សាស្រាវជ្រាវ គ្រប់គ្រង និងថែរក្សា៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024