ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

បទញាក់បួនបទពី សុគន្ធ នីសា នឹងធ្វើអោយរង្គើឆាកតន្ត្រី Ganzberg Uber Concert ចុងសប្តាហ៍នេះ

០៦ សីហា ២០២០ | កម្សាន្ដ

អ្នកនាង សុគន្ធ នីសា តារាចម្រៀងស្រស់ស្អាត សម្លេងស្រទន់ និងនិយមបកស្រាយបទចម្រៀងបែបមនោសញ្ចេតនាយ៉ាងរណ្តំជាប់ចិត្តនោះ នឹងផ្លាស់ប្តូរអារម្មណ៍ទស្សនិកជនដោយការបកស្រាយបទបែបញាក់កន្ត្រាក់អារម្មណ៍ដល់ទៅបួនបទ និងបទមនោសញ្ចេតនាតែមួយបទប៉ុណ្ណោះនៅចុងសប្ដាហ៍នេះ។ 

 

បទចម្រៀងទាំងប្រាំបទរួមមាន បើស្រឡាញ់ម្តេចទុកអូនចោល ដែលជាបទមនោសញ្ចេតនា បទ អែបគៀន ក្រុងជួបស្រែ ជ្រូកចេះរាំ និងបទ មានអីត្រូវខ្លាចប្តី ដែលទាំងបួនបទនេះសុទ្ធតែជាបទញាក់។ 

 

 

នៅមានទស្សនីយភាពប្លែកៗជាច្រើនទៀតពីតារាចម្រៀងបួនដួងផ្សេងទៀតមានដួចជា ពិធីការិនីសម្បូរវោហាស័ព្ទប្រចាំទូរទស្សន៍ភីអិនអិន កញ្ញា ពេជ្រ ចាន់ធីតា លោក វិន វិទូ កញ្ញា ម៉ង់ ចាន់កញ្ញា និងលោក រិន ឆាន្នី រួមគ្នាបកស្រាយបទចម្រៀងល្បីៗលើឆាកតន្ត្រីតែមួយ។

 

ទទួលយកអារម្មណ៍រំភើប និងសប្បាយរីករាយជាមួយកម្មវិធី Ganzberg Uber Concert 2020 នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨:០០យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024