ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

ក្រុមឧទ្ទាមមីយ៉ាន់ម៉ាបានដកទ័ពចេញពីទីក្រុងសំខាន់នៅបណ្តោយព្រំដែនថៃ

 

 


ក្រុមឧទ្ទាមមីយ៉ាន់ម៉ា បានដកទ័ពរបស់ខ្លួនចេញពីទីក្រុងសំខាន់មួយនៅតាមបណ្តោយព្រំដែនប្រទេសថៃ ក្រោយពីប្រយុទ្ធគ្នាជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ នេះបើតាមការឱ្យដឹងពីក្រុមឧទ្ទាមមីយ៉ាន់ម៉ានៅថ្ងៃពុធ(២៤មេសា)។ 

 

សហភាព​ជាតិ​ការ៉ែន«The Karen National Union (KNU)» បានដកថយចេញជាបណ្តោះអាសន្នពីទីក្រុងMyawaddy។ យោងអ្នកនាំពាក្យក្រុមឧទ្ទាម។ ការដកថយនេះ ធ្វើឡើងក្រោយការវិលត្រលប់របស់យោធារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទៅកាន់ទីក្រុងយុទ្ធសាស្ត្រនេះ ដែលជាច្រកផ្លូវពាណិជ្ជកម្មបរទេសប្រចាំឆ្នាំ ផ្តល់ទឹកប្រាក់ច្រើនជាង១ពាន់លានដុល្លារអាមេរិក។ 

 

នៅថ្ងៃពុធនេះ ប្រទេសថៃ បានឱ្យដឹងថា ការប្រយុទ្ធគ្នាបានថមថយ ហើយប្រទេសថៃសង្ឃឹមថា នឹងបើកច្រកព្រំដែននេះសារជាថ្មីឡើងវិញ ខណៈដែលពាណិជ្ជកម្មឆ្លងកាត់តំបន់នេះទទួលរងផលប៉ះពាល់។ ស្របគ្នាប្រជាជនជាច្រើនក៏បានវិលត្រលប់មកវិញផងដែរ។ 

 

ភាពតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ា កើតឡើងក្រោយរដ្ឋប្រហារយោធាដែលទម្លាក់រដ្ឋាភិបាលលោកស្រីអ៊ុង សានស៊ូជី។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024