ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

UNអំពាវនាវកិច្ចស៊ើបអង្កេតអន្តរជាតិលើការស្លាប់នៅតាមមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា

 

 

អង្គការសហប្រជាជាតិ(UN) បានអំពាវនាវនៅថ្ងៃអង្គារ(២៣មេសា)ឱ្យមានកិច្ចស៊ើបអង្កេតអន្តរជាតិមួយទៅលើរបាយការណ៍សម្លាប់រង្គាលនៅមន្ទីរពេទ្យ២កន្លែង ក្នុងតំបន់ហ្គាហ្សាដែលរងការបំផ្លិចបំផ្លាញក្នុងសង្គ្រាមអ៊ីស្រាអ៊ែល និងបានលើកឡើងថា ឧក្រិដ្ឋកម្មសង្គ្រាមប្រហែលជាមានកើតឡើង។ 

 

មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឱ្យដឹងយ៉ាងដូច្នេះថា «ពិតជារន្ធត់ខ្លាំងចំពោះការបំផ្លិចបំផ្លាញមន្ទីរពេទ្យAl-Shifa ដែលជាមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្គាហ្សា និងមន្ទីរពេទ្យធំលំដាប់ទី២ Nasser Medical Complex ស្ថិតនៅទីក្រុងKhan Younis នៃតំបន់ហ្គាហ្សា»។ 

 

នៅថ្ងៃច័ន្ទ ទីភ្នាក់ងារការពារជនស៊ីវិលតំបន់ហ្គាហ្សា ឱ្យដឹងថា មន្ត្រីសុខាភិបាលបានរកឃើញសាកសពមនុស្សច្រើនជាង២០០នាក់ ដែលត្រូវបានសម្លាប់និងកប់នៅមន្ទីរពេទ្យ Nasser  ដែលទ័ពអ៊ីស្រាអ៊ែលឡោមព័ទ្ធកាលពីខែមុន។  

 

កាលពីដើមខែមេសា អង្គការសុខភាពពិភពលោក បានលើកឡើងថា មន្ទីរពេទ្យ Al-Shifa  ត្រូវបំផ្លិចបំផ្លាញក្នុងប្រតិបត្តិការឡោមព័ទ្ធរបស់ទ័ពអ៊ីស្រាអ៊ែល ដែលធ្វើឱ្យមន្ទីរពេទ្យនេះពេញទៅដោយសាកសពមនុស្ស។

 


មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃអង្គារ បានទាមទារ ឱ្យមានការស៊ើបអង្កេតករណីមនុស្សស្លាប់នេះ ដោយ ​ឯករាជ្យ ​​ប្រសិទ្ធភាព និងតម្លាភាព។ 
 

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024