ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រុមហេបូឡាសបាញ់រ៉ុកកែតចូលទឹកដីភាគខាងជើងប្រទេសអ៊ីស្រាអ៊ែល

 

 

ក្រុមប្រដាប់អាវុធហេបូឡាស នៅប្រទេសលីបង់ បានបាញ់រ៉ុកកែតដែលមានបំពាក់ក្បាលគ្រាប់ធុនធ្ងន់ទៅលើតំបន់ជាច្រើនស្ថិតនៅភាគខាងជើងប្រទេសអ៊ីស្រាអ៊ែល និងបាននិយាយថា ខ្លួនប្រើប្រាស់អាវុធលើគោលដៅជាពលរដ្ឋស៊ីវិល ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍(២៨មីនា) ជាការតបតទៅនិងការវាយប្រហារដែនអាកាសពីសំណាក់ប្រទេសអ៊ីស្រាអ៊ែលនៅពេលយប់បណ្តាលឱ្យមាន​​ស្លាប់ដែលក្រុមហេបូឡាសថា មានទាំងគ្រូពេទ្យជាច្រើននាក់ផងដែរ។

 

មិនមានដំណឹងពីការរងគ្រោះខាងភាគីប្រទេសអ៊ីស្រាអ៊ែលឡើយ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់។ យោងសារព័ត៌មានក្នុងតំបន់។ យោធាអ៊ីស្រាអ៊ែល មិនមានការឆ្លើយតប ចំពោះសំណើរសុំអត្ថាធិប្បាយលើការវាយប្រហាររ៉ុកកែតឡើយ។ 

 

ចាប់តាំងពីផ្ទុះសង្គ្រាមរវាងប្រទេសអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាថ្ងៃ៧តុលាមក កង្វល់ជាច្រើនបានកើនឡើងទៅលើបញ្ហាដែលការប៉ះទង្គិចគ្នាស្ទើរៀងរាល់ថ្ងៃនៅតាមបណ្តោយព្រំដែនប្រទេសអ៊ីស្រាអ៊ែលនិងលីបង់អាចវិវត្តន៍ទៅជាសង្គ្រាមពេញទម្រង់។ ការវាយប្រហារដែនអាកាសនិងរ៉ុកកែតនៅថ្ងៃពុធ(២៧មីនា) បានសម្លាប់ពលរដ្ឋលីបង់១៦នាក់ និងម្នាក់ជាអ៊ីស្រាអ៊ែល ដែលធ្វើឱ្យករណីនេះក្លាយជាហេតុការណ៍ដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងការប៉ះទង្គិចនាពេលថ្មីៗនេះ។ 

 

អ្នកនាំពាក្យយោធាអ៊ីស្រាអ៊ែល ឱ្យដឹងថា អ៊ីស្រាអ៊ែលបានសម្លាប់ក្រុមហេបូឡាស៣០នាក់នៅសប្តាហ៍កន្លងមកហើយបានបំផ្លាញទីតាំងយោធារបស់ក្រុមហេបូឡាសជាច្រើនកន្លែងក្នុងប្រតិបត្តិការដេញក្រុមហេបូឡាសចេញឆ្ងាយពីតំបន់ព្រំដែន។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024