ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

ភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅកម្ពុជា ចុះ MOU ជាមួយស្ថានីយទូរទស្សន៍ថៃ BBTV ប៉ុស្តិ៍លេខ 7HD ទទួលសិទ្ធិផ្តាច់មុខសម្របសម្រួលនិងរៀបចំការងារសិល្បករថៃនៅកម្ពុជា

២៩ មីនា ២០២៤ | កម្សាន្ដ

 

 

លោក Chantup Desabaedya នាយកគ្រប់គ្រងក្រុមហ៊ុន Prakit Advertising Cambodia ភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយលោក Pattanapong Nuphan នាយកគ្រប់គ្រងប្រចាំស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD ប្រទេសថៃ ជាបណ្តាញផ្សព្វផ្សាយដែលទទួលបានចំណាត់ថ្នាក់លេខ មួយ នៅក្នុងប្រទេសថៃ។

 

 

 

 

គួរបញ្ជាក់ផងដែរថា ការចុះហត្ថលេខានេះ រួមបញ្ចូលនូវសិទ្ធិផ្តាច់មុខសម្រាប់ការគ្រប់គ្រងសិល្បករនៅកម្ពុជាពី ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD នៅក្នុងប្រទេសថៃ ដែលអនុញ្ញាតឱ្យមានការសម្របសម្រួល ការរៀបចំ ទៅតាមការងាររបស់សិល្បករនៅក្នុងឧស្សាហកម្មកម្សាន្តនៃព្រះរាជាណាចក្រកម្ពុជា។ តំណាងក្រុមហ៊ុនទាំងពីរ បានស្វាគមន៍និងសម្តែងសេចក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយគ្នាដើម្បីកែលម្អកិច្ចសហការ និងសម្រេចបានជោគជ័យឱ្យបានកាន់តែច្រើននាពេលអនាគត៕

 

 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024