ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មុខតំណែងគ្រប់គ្រង កំពុងកើនឡើងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ

៣១ សីហា ២០១៧ | សេដ្ឋកិច្ច

ជំនាញគ្រប់គ្រង បានក្លាយជាប្រភេទការងារ ដែលបានផ្តល់ឳកាសការងារច្រើនបំផុត ​ក្នុងរយៈពេលពីរឆ្នាំ​ចុងក្រោយនេះ។ ហើយជាជំនាញ ដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេ ក្នុងចំនោមអ្នករកការងារធ្វើផងដែរ។ តម្រូវការនេះ បានជំរុញឲ្យ មុខតំណែងគ្រប់គ្រង មានកំណើនប្រមាណ ២៥០០ កន្លែង និង បានទាក់ទាញ បេក្ខជនជិត ៧០០០នាក់ សម្រាប់មុខតំណែងនេះ។ នេះបើយោងតាមរបាយការណ៍សង្ខេបរបស់វ៉េបសាយការងារ everjobs ដែលទើបចេញផ្សាយថ្មីៗនេះ។        

 

 

ហេតុអ្វីបានជាមានការកើនឡើង នៅចំនួនអ្នកជំនាញគ្រប់គ្រងច្រើនយ៉ាងដូច្នេះ? អ្នកជំនាញ​ បាន​អះ​អាងថា ការកើនឡើងនៃតម្រូវការមុខតណែង​គ្រប់គ្រងនេះ វាស្រប​ទៅនឹងការកើន​ឡើង​នៃក្រុមហ៊ុនដែលបានចុះបញ្ជីបើកអាជីវកម្មថ្មីៗ នៅប្រទេសកម្ពុជាយើង ហើយហេតុការ​ទំាងអស់នេះ វាកើតចេញពីកំណើនសេដ្ឋកិច្ច និង ស្ថេរភាពនយោយជាដើម។

 

រូបភាព៖ លោកប៉ែន បូណា នាយកគ្រប់គ្រងផ្នែកព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍ភីអិនអិន។

 

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បង្ហាញថា ក្រុមហ៊ុនចុះបញ្ជីថ្មី ការិយាល័យតំណាង​ពាណិជ្ជ​កម្ម និង សាខាក្រុមហ៊ុនបរទេសមានចំនួនជិត ៣០០០ ក្រុមហ៊ុន ក្នុងឆ្នាំ ២០១៦កន្លងមក។

 

 

របាយការណ៍ដដែលនេះ បានបង្ហាញថា បានធ្វើការវិភាគលើការងារផ្នែកគ្រប់គ្រងនេះ បានបង្ហាញថានិយោជកជ្រើសបុគ្គលិកផ្នែក​គ្រប់គ្រងនេះ គឺពឹងផ្អែកលើជំនាញការធ្វើផែនការប្រមាណ២៣% ជំនាញផ្នែកលក់ ២០% ជំនាញផ្នែកទីផ្សារ​ប្រមាណ​១៤% ក្រៅពីនោះគឺត្រូវមានជំនាញផ្សេងៗទៀត៕

 

ប្រភព៖ PNN News

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024