ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ទូច ស្រីលក្ខណ៍ ច្រានចោលដំណឹងបាក់បែកគ្រួសារដូចបទចម្រៀង

៣១ សីហា ២០១៧ | កម្សាន្ដ

បន្ទាប់​ពី​​មាន​ការ​លើក​ឡើង​ថា​ចម្រៀង​​ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន ទាក់ទងនឹង​​ការ​បាក់​បែក​គ្រួសារ​ អ្នក​នាង ទូច ស្រីលក្ខណ៍ បាន​ចេញ​មុខ​បដិសេធន៍ ដោយ​លើក​ឡើង​ថា​ ​នេះ​គឺ​គ្រាន់​តែ​ចង់​បញ្ជាក់​អារម្មណ៍​ក្រុម​គ្រួសារ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។

 

 

តារា​ចម្រៀង និង​ជា​តារា​ម៉ូដែល​ ចូល​ចិត្ត​បង្ហាញ​ភាព​ប្លែកៗ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​អ្នក​នាង ទូច ស្រី​លក្ខណ៍ និយាយ​ថា​បទ​ចម្រៀង​បាក់​បែក​គ្រួសារ ដែល​កំពុង​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន​ ​នៅ​ពេល​​អ្នក​នាង​យក​មក​​ច្រៀង​តាម​បណ្ដា ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​គឺ​បទ «សុភមង្គម​មិន​ស្ថិត​លើ​លុយ​មួយ​មុខ» គឺ​មិន​មែន​ជា​​រឿង​ពិត​របស់​ខ្លួន​នោះ​ទេ។

 

 

អ្នក​នាង​បន្ត​ថា បទ​ចម្រៀង​នេះ​គឺ​គ្រាន់​តែ​ចង់​ពញ្ញាក់​អារម្មណ៍​ក្រុម​គ្រួសារ​មួយ​ចំនួន​តូច ជា​ពិសេស​បុរសៗ តែ​ម្ដង គឺ​ត្រូវ​ធ្វើ​យ៉ាង​​ចេះ​ស្វែក​រក​សុភមង្គម​ជូន​ក្រុម​គ្រួសារ ដោយ​មិន​ត្រូវ​ផ្ដោត​​សំខាន់​ទៅ​លើ​លុយ​តែ​មួយ​មុខ​ឡើយ។

 

បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយអ្នក​នាង ទូច ស្រីលក្ខណ៍ ទទួល​ស្គាល់​ថា បទ​មច្រៀង​នេះ​ពិត​ជា​បាន​បរិយាយ ​អំពី​ការ​ឃ្លាត​ឆ្ងាយ​របស់​គ្រួសារ​ខ្លួន​ពិត​មែន ដោយ​ស្វាមី និង​កូន​ប្រុស កំពុង​រស់​នៅ​​ប្រទេស ន័រវេស ឯ​អ្នក​នាង​រស់​នៅ​​ស្រុក​ខ្មែរ។

 

 តារា​ចម្រៀង និង​សម្ដែង ដែល​​កំពុង​មាន​ទីផ្សារ​ឡើង​វិញរូប​នេះ​ បន្ថែម​ថា ការ​ឃ្លាត​ឆ្ងាយ​មួយ​រយៈ​នេះ ​​ព្រោះ​តែ​ស្វាមី​របស់​ខ្លួន ​កំពុង​ប្រកបរបរ​រកស៊ី​នៅ​ទីនោះ ហើយ​គ្រួសារ​របស់​ខ្លួន​ នឹង​វិល​ជួប​គ្នា​នា​ពេល​ឆាប់ៗ។

 

 

ក្រៅ​​ពី​បទ​ចម្រៀង”សុភមង្គម​មិន​ស្ថិត​លើ​លុយ​មួយ​មុខ” អ្នកនាង ទូច ស្រីលក្ខណ៍ កំពុង​ត្រៀម​បទ​ចម្រៀង​ជា​ច្រើន​ថែម​ទៀត ជា​ពិសេស​ចម្រៀង​ទាក់ទង​ការ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​​របស់​គ្រួសារ ក្នុង​ពិធី​បុណ្យ ភ្ជុំបិណ្ឌ និង​ការ​ថត​ភាពយន្ត​ថ្មី​ជា​ច្រើន​នា​ចុង​ឆ្នាំ​នេះ៕

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

 


ប្រភព៖ PNN Entertainment News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024