ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤

១៨ប្រទេសចេញសេចក្តីថ្លែងការណ៍រួមគាំទ្រអង្គការសុខភាពពិភពលោក ហើយរិះគន់អាមេរិកដែលចាកចេញពីអង្គការមួយនេះ

១៣ កក្កដា ២០២០ | ព័ត៌មានអន្តរជាតិ

 


ប្រទេសចំនួន១៨នៅតំបន់សហភាពអ៊ឺរ៉ុប តំបន់ខារីបៀន និងតំបន់អាមេរិកខាងត្បូង បានបើកកិច្ចប្រជុំរួមគ្នាមួយ ហើយបានចេញសេចក្តីថ្លែងការណ៍រួមកាលពីចុងសប្តាហ៍កន្លងទៅ ដោយបានលើកឡើងថា បណ្តាប្រទេសទាំង១៨ គាំទ្រយ៉ាងខ្លាំងចំពោះអង្គការសហប្រជាជាតិជាពិសេសអង្គការសុខភាពពិភពលោក ហើយក៏បានរិះគន់ការដកខ្លួនរបស់អាមេរិកចេញីអង្គការសុខភាពពិភពលោកផងដែរ។

 

កិច្ចប្រជុំផ្តួចផ្តើមឡើងដោយ សហភាពអ៊ឺរ៉ុប បារាំង និងអេស្ប៉ាញ ហើយបណ្តាប្រទេសចូលរួមមាន អាលឺម៉ង់ ក្រូអាទី អេស្ប៉ាញ បារាំង អ៊ីតាលី និងហូឡង់ ព័រទុយហ្គាល់ ស្លូវេនៀ និងប្រទេសស៊ុយអែត រួមនិងបណ្តាប្រទេសផ្សេងទៀតមានដូចជា ប្រទេសអាហ្សង់ទីន ប្រេស៊ីល ស៊ីលី កូឡុំប៊ី អេក្វាឌ័រ ប៉េរ៉ូ។ល។

 


បណ្តាប្រទេសទាំង១៨ មានការជឿជាក់ថា អង្គការសុខភាពពិភពលោកWHO ដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាលដាលកូវីដ១៩។ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ជាអ្វីដែលសំខាន់នៅក្នុងការឆ្លើយតបទៅនឹងដំណោះស្រាយជំងឺឆ្លងរាលដាលកូវីដ១៩។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024