ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

នារីខ្មែររងគ្រោះដោយការជួញដូរចំនួន ៥នាក់ ត្រូវបានជួយសង្គ្រោះនៅប្រទេសវៀតណាម

២៧ មិថុនា ២០២០ | ព័ត៌មានជាតិ

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងហាណូយ និងអាជ្ញាធរវៀតណាម បានទទួលនារីខ្មែរចំនួន០៥នាក់ ដែលបានសង្គ្រោះពីការជួញ នៅស្ថានីយ៍រថភ្លើងមួយ នាទីក្រុងហូជីមិញ។

 

 

ក្រោយមកទៀត នារីទាំង​ ៥នាក់ បានបន្តដំណើរទៅច្រកទ្វារអន្តរជាតិម៉ុកបាយ-បាវិត និងបានប្រគល់ជូនអាជ្ញាធរកម្ពុជា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តស្វាយរៀង ដើម្បីមានវិធានការបន្ត។

 


យោងតាមរបាយការណ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  ក្នុងឆ្នាំ២០១៩កន្លងទៅ បានឲ្យដឹងថា ចំពោះការងារអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបបានចំនួន ១៦៩កើន ៣៥ករណី និងសង្គ្រោះជនរងគ្រោះបានជិត ៥០០នាក់ រួមទាំងអនីតិជនផង៕


ប្រភព និងរូបភាព៖ ក្រសួងការបរទេសកម្ពុជា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024