ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

​ភី​អិន​អិន ​​បង្កើត​ម៉ោង​ផ្សាយ​ថ្មី​សម្រាប់​រឿង​ភាគ​ហុងកុង​ TVB​

០១ ធ្នូ ២០១៦ | កម្សាន្ដ

ចុងឆ្នាំ​២០១៦​នេះ ស្ថានីយ​ទូរ​ទស្សន៍​ភី​អិន​អិន​នឹង​បង្កើត​ម៉ោង​ផ្សាយ​ថ្មី​សម្រាប់​ប្រិយមិត្ត​ដែល​និ​យម​គាំទ្រ​រឿង​ភាគ​ហុងកុង​TVB ដោយ​ព​ង្រី​ក​ម៉ោង​ចាក់ផ្សាយ​រហូតដល់​ទៅ​ពីរ​ម៉ោង ​រៀ​ង​រាល់ថ្ងៃ​ច័​ន្ទ​ដល់​ថ្ងៃ​សុក្រ។

 

 

ខ្សែ​ភាព​យ​ន្ត​ភាគ​ហុង​កុង​ដែល​នឹងត្រូវ​ចាក់ផ្សាយ​សម្រាប់​រយៈពេល​ពីរ​ម៉ោង​នេះ​មាន​ចំ​នួន​ពីរ​រឿង គឺ​រឿង​ «​ឃាតកម្ម​អា​ថ៍​កំបាំង​» ឬ Presumed Accident និង​រឿង​ «​សង្សារ​ខ្ញុំ​មនុស្ស​ក្រៅភ​ព​» ឬ My love from the planet Meow ដែល​សុទ្ធសឹង​ជា​ភាព​យ​ន្ត​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំ​ណាក់​ប្រិយមិត្ត ​TVB នៅ​ហុងកុង ហើយ​នឹង​មាន​វត្តមាន​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន​ឆាប់ៗ​ខាងមុខ​នេះ​។

 

«​ឃាតកម្ម​អា​ថ៍​កំបាំង​» ប្រជុំ​សុទ្ធសឹងតែ​​តារា​ល្បីៗ​ប្រចាំ​TVB ដូចជា​ Lawrence Ng, Sisley Choi, Selena Lin និង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត​។ រឿង​នេះ​បង្ហាញ​ពី​ការស្រាវជ្រាវ ស៊ើបអង្កេត រក​មូល​ហេតុ​នៅ​ពីក្រោយ​ការស្លាប់​យ៉ាង​អាថ៍​កំបាំង​។ ថា​តើ​រឿង​ន​រណា​ខ្លះ​ដែល​នៅ​ពីក្រោយ​ការស្លាប់​ទាំង​នេះ​? តើ​ការស៊ើបអង្កេត​នេះ​នឹង​ត្រូវ​ដោះស្រាយ​ដោយ​វិធី​ណា​ដើម្បី​រក​មូលហេតុ​ពិត​ឃើញ​? បើ​ចង់​ជ្រាប​ច្បាស់​ សូម​រង់ចាំ​ទស្សនា​ចាប់ពី​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៦​ខាងមុខ​នេះ រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង១១:០០-១៣:០០​រសៀល ​បន្ទាប់ពី​រឿង​ «​វិថី​ជីវិត វ​គ្គ​២» ដែល​នឹង​បញ្ចប់ទៅ​នៅ​ថ្ងៃទី​ ០៨ ខែ​ធ្នូ​។​

 

 

​ដោយឡែក​ខ្សែ​ភាព​យ​ន្ត​ភាគ​ហុងកុង​ថ្មី​សន្លាង​មួយ​ទៀ​ត​ គឺ​រឿង ​«​សង្សារ​ខ្ញុំ​មនុស្ស​ក្រៅភ​ព​» ​ដែល​​មាន​តារា​ចូលរួម​សម្តែង​ក៏​មិន​ចាញ់​រឿង «​ឃាតកម្ម​អា​ថ៍​កំបាំង​» ដែរ​ ដូចជា​លោក Moses Chan កញ្ញា Nancy Wu អ្នកនាង Kristal Tin រួម​នឹង​តារា​សម្តែង​ល្បីៗ​ជាច្រើនរូប​ទៀត​។ ​«​សង្សារ​ខ្ញុំ​មនុស្ស​ក្រៅភ​ព​» ធ្លាប់​ធ្វើ​ឱ្យ​កក្រើក​ម្តង​រួច​មកហើយ​នៅ​ហុងកុង​កាលពី​ឆ្នាំ​២០១៥​។ ហើយ​ក្នុង​ឆ្នាំ​២០១៦ រឿង​នេះ​ត្រូវបាន​ផលិត​ថ្មី ដើម្បី​ឱ្យ​រឹតតែ​ទាក់ទាញ រឹតតែ​ពិសេស និង​គួរ​ឱ្យ​ចង់​ទស្សនា​ជាង​មុន។

 

​ភាព​យន្ត​មួយ​នេះ​មាន​បង្ហាញ​ទាំង​ឈុត​​ខ្មោច លាយ​ឡំ​​​កំប្លែង មនោសញ្ចេតនា​ស្នេហា​រវាង​ខ្មោច និង​មនុស្ស​។ ប្រិយមិត្ត​ប្រាកដជា​ចង់ដឹង​ពី​ខ្លឹមសារ​នៃ​សាច់រឿង​ទាំងមូល ថា​តើ​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយគ្នា​ដោយ​របៀប​ណា បើ​ម្នាក់​ជា​មនុស្សលោក និង​ម្នាក់​ទៀត​ជា​មនុស្ស​ក្រៅ​ភ​ព​? ចុងក្រោយ​តើ​ទំនាក់ទំនង​របស់​ពួកគេ​នឹង​ទៅជា​យ៉ាងណា បើ​ម្នាក់ៗ​រស់នៅ​ភ​ពពីរ​ផ្សេងគ្នា​បែប​នេះ​?

 

​សូម​​រង់ចាំ​​​ទស្សនា​ទាំងអស់គ្នា ចាប់ពី​ថ្ងៃទី​១២ ខែ​ធ្នូ ខាងមុខ​នេះ រៀងរាល់ថ្ងៃច័​ន្ទ ដល់​ថ្ងៃ​ពុធ វេលា​ម៉ោង១១:០០-១៣:០០​រសៀល បន្ទាប់ពី​រឿង «​ល្បែង​ស្នេហ៍​» ដែល​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​០៨​ ខែធ្នូ​នេះហើយ​៕

 

​ទស្សនា​ឈុត​ខ្លី​ៗ​៖​

 

សង្សារ​ខ្ញុំ​មនុស្ស​ក្រៅ​ភព

 

 

ឃាតកម្ម​អា​ថ៍​កំបាំង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024