ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥
ដ្រូន មួយគ្រឿងនេះមានល្បឿនដប់គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះបានកម្ពស់ចាប់ពីពីរម៉ែត្រទៅបីម៉ែត្រពីលើផ្ទៃដី។ ក្នុងពេលជាមួយគ្នានោះ វាអាចពាំនាំគ្រាប់ស្រូវពង្រោះ សម្រាប់យកទៅបាចនៅលើវាលស្រែថែមទៀតផង។ នេះជាវិធីបង្កបង្កើនផលស្រូវតាមរបៀបថ្មី ជំនួសឲ្យការធ្វើស្រែកាលពីជំនាន់មុន ដែលកសិករត្រូវដកសំណាបយកទៅស្ទូង។
កសិករម្នាក់ប្រាប់ថា «បើវិធីថ្មីនេះទទួលបានជោគជ័យ វាអាចកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្សបានច្រើនណាស់ និងចំណេញពេលវេលាក៏ច្រើនណាស់ដែរ។
តាមរយៈការប្រើប្រាស់សាកល្បងនេះ ដ្រូន អាចកាត់បន្ថយកម្លាំងពលកម្មជាង៥០% និងសំចៃថវិកាយ៉ាងច្រើន។ ពោលគឺ មួយហិកតារគេអាចសំចៃថវិកាបាន១លាន ២សែនវុន ស្មើនឹងជាង៩រយដុល្លារ។ អ្នកជំនាញខាងកសិកម្មម្នាក់ប្រាប់ថា «បើកសិករប្រើប្រាស់ ដ្រូន នេះឲ្យបានត្រឹមត្រូវ វាអាចផ្ដល់ទិន្នផលសឹងតែ១០០% ធៀបនឹងវិធីបង្កបង្កើនផលស្រូវដោយការដកស្ទូង។ តាមវិធីថ្មីនេះ គេអាចធ្វើស្រែបានលឿនជាងរាល់ដង និងជួយកាត់បន្ថយផលរំខានដោយសារសត្វល្អិត ឬរុក្ខជាតិចង្រៃដទៃទៀត»។
ប្រធានអភិវឌ្ឍជនបទកូរ៉េខាងត្បូងប្រាប់ថា «ដ្រូន អាចជួយបានច្រើនណាស់នៅក្នុងការបង្កបង្កើនផលកសិកម្ម។ ទៅថ្ងៃមុខ វាអាចជួយដោះស្រាយវិបត្តិខ្វះកម្លាំងពលកម្មនៅទីក្រុង»៕
ប្រែសម្រួល៖ អន សំអាង