ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមុខអះអាង ការពារនូវឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដែលកម្ពុជា កំពុងប្រើប្រាស់បច្ចុប្បន្នថា មានប្រសិទ្ធភាព ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
ការអះអាងនេះ ផ្ទុយពីក្តីកង្វល់របស់ពលរដ្ឋ ដែលលើកឡើងថា គ្រាន់តែមានអាការៈផ្តាសាយធម្មតា ពេលទៅធ្វើតេស្តរកជំងឺកូវីដ១៩ ដោយប្រើប្រាស់ឧបរកណ៍ធ្វើតេស្តរហ័ស គឺភាគច្រើន រកឃើញវិជ្ជមានកូវីត១៩។ លោកជំទាវ ឱ វណ្ណឌីន អះអាងថា សំណាកអ្នកកើតជំងឺកូវីត១៩ ដែលរកឃើញ ដោយឧបករណ៍ ធ្វើតេស្តរហ័ស គឺដូចគ្នានឹងការធ្វើពិសោធន៍សំណាក នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានសុខភាពសារធារណៈ ដូចគ្នាដែរ។
អត្ថបទ៖ ហ៊ុន ឌីណូ រូបភាព៖ ឯកសារ