ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ទោះបីជារដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកផ្សាររដ្ឋទាំងអស់ឡើងវិញ ចាប់តាំងពីថ្ងៃទី២៤ ខែឧសភាក៏ដោយ ក៏នៅផ្សារអូរឫស្សី ដែលផ្ទុះការឆ្លងកូវីដក្នុងផ្សារមុនគេ កាលពីដើមខែមេសា នៅភ្នំពេញ គឺនៅពេលនេះ មានអាជីវករ បើកតូបលក់ដូរតិចតួចនៅឡើយ។
ចំណែកអ្នកទិញ ក៏នៅមានចំនួនតិចតួចដែរ។ បើតាមអ្នកគ្រប់គ្រងផ្សារ មានតូបលក់គ្រឿងឧបភោគបរិភោគប្រមាណ ៤៩តូប បានបើកដំណើរការអាជីវកម្មរបស់ខ្លួន គ្រាដែលតូបជាង ៦ ពាន់ផ្សេងទៀត នៅបន្តបិទទ្វារនៅឡើយ។
លោក ហ៊ុន ឌីណូ រាយការណ៍៖
រាយការណ៍៖ ហ៊ុន ឌីណូ រូបភាព៖ និន សុខលី