ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥
អាជ្ញាធរមូលដ្ឋាន និងប្រជាជនកម្ពុជាភាគច្រើន នៅតែបន្ត អនុវត្តន៍យ៉ាងខ្ជាប់ខ្ជូននូវវិធានការពារខ្លួនពីជំងឺកូវីត១៩ បើទោះបីជារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាល រកមិនឃើញករណីឆ្លងថ្មីទេ។
ផ្ទុយទៅវិញ មានតែអ្នកជាសះស្បើយ ហើយករណីជំងឺកូវីត១៩ឆ្លងចូលសហគមន៍ ក៏ត្រូវរាជរដ្ឋាភិបាល អាចគ្រប់គ្រងបាន។ គិតមកត្រឹមថ្ងៃទី១៧ ខែធ្នូនេះ ទំាងអាជ្ញាធរ និងទាំងប្រជាពលរដ្ឋ នៅតែបន្តអនុវត្តន៍តាមការណែនាំ និងអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ក្នុងការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីត១៩ តាមរយៈការបន្តការពាក់ម៉ាស និងលាងដៃជាមួយអាកុល ឬក៏ជែល ជាដើម៕
អត្ថបទ៖ ហ៊ុន ឌីណូ រូបភាព៖ ឈាវ ថុកវីរៈ