ថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥
ថ្មីប្លែកទៀតហើយពីកម្មវិធី CAMBODIA LITE Station សប្ដាហ៍នេះជាមួយវត្តមានតារាល្បីឈ្មោះពីរដួងគឺ សេម និងកញ្ញា ចាន់ ម៉ូនីតា ដែលនឹងនាំអារម្មណ៍ទស្សនិកជនកាន់តែស្រស់ស្រាយ។
នៅសប្តាហ៍នេះទស្សនិកជននឹងបានសប្បាយអារម្មណ៍ទៀតហើយជាមួយកម្មវិធី CAMBODIA LITE Station ដែលនឹងមានវត្តមានរបស់តារាចម្រៀងពីរដួងគឺលោក សេម និងកញ្ញា ចាន់ ម៉ូនីតា។
អ្នកទាំងពីរនឹងលើកយកបទចម្រៀងពីរោះៗជាច្រើនបទ មានទាំងបទបែបរីករាយ និងបទចម្រៀងបែកមនោសញ្ចេតនា កម្សត់ជាដើម ដោយមានអមជាមួយនឹងការប្រគំតន្ត្រីបែប Acoustic យ៉ាងពីរោះរណ្តំចិត្ត។
មិនត្រឹមតែបានស្ដាប់បទចម្រៀងបែប Acoustic របស់តារាល្បីឈ្មោះទាំងពីរដួងប៉ុណ្ណោះទេ ទស្សនិកជនថែមបាន ទស្សនា និងការបរិយារឿងរ៉ាវជីវិតនានាដែលពួកគេនឹងមកចែករំលែកដល់ទស្សនិកជន។
កាន់តែប្លែក និងរីករាយថែមទៀតនោះ ពិធីករ លោកយ៉ារ៉ូ និងមានសំនួរជាច្រើនសួរទៅកាន់តារាទាំងពីរដួង ដែលសំនួរទាំងនោះសុទ្ធសឹងតែជាសំនួរបែបសប្បាយៗ ញុំាងបរិយាកាសអោយកាន់តែរីករាយទ្វេដង។
ជាការពិតណាស់ CAMBODIA LITE Station តែងតែនាំយកនូវភាពសប្បាយរីករាយ មកចែកជូនទស្សនិកជនបានទស្សនា ជាពិសេសគឺបានស្តាប់ជាមួយបទចម្រៀងពីរោះៗ ជួបតារាល្បីៗ តារាក្នុងដួងចិត្ត និងតារាដែលកំពុងតែមានការគាំទ្រខ្លាំងផងដែរ។
សូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី CAMBODIA LITE Station ចាក់ផ្សាយថ្ងៃសុក្រ ១៨ ខែ កក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
អត្ថបទ និងរូបភាព៖ PNN