ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥

ផ្ទេរមកុដ Miss Cosmo Cambodia យប់នេះ អ៊ិន លក្ខិណា សុំតែម្យ៉ាងពីបេក្ខភាពបន្តតំណែងពីខ្លួន ! 

៣០ ឧសភា ២០២៥ | កម្សាន្ដ

នៅរាត្រីនេះគឺជាវគ្គប្រកួតផ្តាច់ព្រ័ត្រ Miss Cosmo Cambodia 2025 ហើយ ហើយក៏ដល់ពេលដែលកញ្ញា អ៊ិន លក្ខិណា ត្រូវផ្ទេរមកុដផងដែរ។ អ្វីដែលនាងចង់ឃើញនោះគឺនាងសុំឱ្យម្ចាស់ជ័យលោភីធ្វើរឿងមួយនេះ ។ 

 

 

មានឈ្មោះថាជា Miss Cosmo Cambodia និងជាប់ក្នុងTop 10 ក្នុងកម្មវិធី Miss Cosmo International កាលពីឆ្នាំ2024 ផង កញ្ញា អ៊ិន លក្ខិណា ពិតជាមានមោទនភាពខ្លាំងចំពោះខ្លួនឯងដែលបាននាំ កម្ពុជា ទៅឆាកអន្តរជាតិ ។ ដូច្នេះហើយនៅរាត្រីផ្ទេរមកុដយប់នេះ កញ្ញា បានផ្តាំផ្ញើរទៅបេក្ខភាពម្ចាស់ជ័យលោភី ត្រូវក្លាហានធ្វើរឿងមួយនេះប្រសិនបើចង់ជោគជ័យ ។ 

 

 

រយៈពេល១ឆ្នាំនេះនៃការគ្រងមកុដ Miss Cosmo Cambodia 2024 និងជា Top 10 ក្នុងកម្មវិធី Miss Cosmo International 2024 ធ្វើឱ្យបវរកញ្ញារូបនេះ ទទួលបានបទពិសោធការងារជាច្រើនពីការគ្រងតំណែងមួយនេះហើយនាងក៏ទទួលបានការងារធំៗជាច្រើននៅក្រៅប្រទេស ។

 

 

សម្រាប់រាត្រីផ្ទេរមកុដនៅក្នុងយប់នេះកញ្ញា អ៊ិន លក្ខិណា ក៏បានផ្តាំផ្ញើទៅបេក្ខភាពដែលត្រៀមនឹងគ្រងមកុដពីខ្លួនផងដែរ ។ គួរបញ្ជាក់ផងដែរថា សម្រាប់ការរៀបចំកម្មវិធីនិងឆាក Miss Cosmo Cambodia 2025 ក្នុងឆ្នាំនេះពិតជាអស្ចារ្យខ្លាំងណាស់ មានទាំងភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងសិល្បករល្បីៗជាច្រើនចូលរួមអបអរសាទរ ។

 

 

កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ថាតើបេក្ខភាពរូបណានឹងគ្រងមកុដនេះ ? បន្ទាប់ពីចប់តួនាទីកញ្ញា អ៊ិន លក្ខិណា ត្រៀមទទួលការងារធំៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស ៕   

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឆិល សុភ័ស្ត 
 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025