ថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥

Donald Trumpចេញប្រកាសដ៏ធំ៖អាមេរិកនឹងឈប់ទម្លាក់គ្រាប់បែកលើក្រុមHouthis ក្រោយមានកិច្ចព្រមព្រៀង

 

 

លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃអង្គារ(៦ឧសភា) បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ទម្លាក់គ្រាប់បែកលើក្រុមHouthis នៅប្រទេសយ៉ែមេន ក្រោយពីក្រុមដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ឺរ៉ង់មួយនេះយល់ព្រមបញ្ឈប់ការរំខានការដឹកជញ្ជូននៅសមុទ្រក្រហម។ 

 

ក្នុងកិច្ចប្រជុំនៅការិយាល័យពងក្រពើជាមួយលោក Mark Carneyនាយករដ្ឋមន្ត្រីកាណាដា , លោកTrump បានប្រកាសថា ក្រុមHouthis បាននិយាយថា ពួកគេលែងចង់ប្រយុទ្ធតទៅទៀតហើយ ប៉ុន្តែប្រធានាធិបតីអាមេរិកមិនបានបញ្ជាក់លម្អិតទៅលើសារឡើយ។ 

 

លោកTrump បានថ្លែងដូច្នេះ«ពួកគេនិយាយថា សូមឈប់ទម្លាក់គ្រាប់បែកលើពួកយើងតទៅទៀត, ហើយយើងនឹងមិនវាយប្រហារលើនាវារបស់អ្នកឡើយ»។ 

 

យ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបណាមួយពីក្រុមHouthisនៅឡើយទេ។

 

ក្រុមHouthis បានបើកការវាយប្រហារមានគោលដៅលើប្រទេសអ៊ីស្រាអ៊ែល និងនាវានៅសមុទ្រក្រហមចាប់តាំងពីអ៊ីស្រាអ៊ែលចាប់ផ្តើមវាយប្រហារលើក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ក្រោយពីក្រុមហាម៉ាស់ឆ្លងព្រំដែនចូលវាយប្រហារលើប្រទេសអ៊ីស្លាប់នៅថ្ងៃ៧តុលាឆ្នាំ២០២៣។

 

ប្រធានាធិបតីអាមេរិក​លើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងទទួលយកពាក្យសុំរបស់ក្រុម Houthis ដែលថាពួកគេនឹងលែងវាយប្រហារលើនាវារបស់យើងតទៅទៀត។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025