ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

Jennie និង J-Hope ដណ្ដើមចំណាត់ថ្នាក់លេខ ១ លើតារាង iTunes ទូទាំងពិភពលោក

១០ មីនា ២០២៥ | កម្សាន្ដ

 

 

សមាជិកក្រុម BLACKPINK Jennie និងសមាជិកក្រុម BTS J-Hope កំពុងវាយលុកតារាងតន្ត្រីទូទាំងពិភពលោកជាមួយអាល់ប៊ុមថ្មីរបស់ពួកគេដែលចេញថ្ងៃជាមួយគ្នា។

 

 

សមាជិកក្រុម BLACKPINK Jennie និងសមាជិកក្រុម BTS J-Hope កំពុងវាយលុកតារាងតន្ត្រីទូទាំងពិភពលោកជាមួយអាល់ប៊ុមថ្មី និងបទចម្រៀងថ្មីរបស់ពួកគេដែលចេញថ្ងៃតែមួយ។

 


កាលពីថ្ងៃទី ៧ ខែមីនា Jennie បានធ្វើការវិលត្រលប់មកឆាកតន្ត្រីវិញជាមួយអាល់ប៊ុមទោលដំបូងរបស់នាងមានចំណងជើងថា “Ruby” និងបទចម្រៀងនាំមុខគឺបទ “like JENNIE”។ ភ្លាមៗក្រោយ​ចេញផ្សាយ អាល់ប៊ុម​នេះ​បាន​ឡើង​ដល់​កំពូល​តារាង iTunes ជុំវិញ​ពិភពលោក។

 


ផលិតកម្ម OA Entertainment ដែលជាទីភ្នាក់ងាររបស់ Jennie ផ្ទាល់ បានឱ្យដឹងថាអាល់ប៊ុម “Ruby” បានឈានដល់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Albums យ៉ាងហោច ២១ ប្រទេសនិងតំបន់ រួមទាំងហ្វីលីពីន ថៃ និងសិង្ហបុរី។

 


លើសពីនេះ “Ruby” ក៏បានឡើងដល់ចំណាត់ថ្នាក់លេខ១លើតារាងលក់អាល់ប៊ុមឌីជីថលរបស់ QQ Music និង KuGou Music នៅក្នុងប្រទេសចិន ខណៈបទ “like JENNIE” បានជាប់លេខ ១ នៅលើតារាង Bugs របស់ប្រទេសកូរ៉េខាងត្បូងផងដែរ។

 


ជាអាល់ប៊ុមទោលពេញលេញដំបូងរបស់ Jennie “Ruby” មានបទចម្រៀងសរុប ១៥ បទ ព្រមទាំងមានការចូលរួម featuring ពីតារាចម្រៀងអន្តរជាតិជាច្រើនដូចជា Childish Gambino, Doechii, Dua Lipa, FKJ, Kali Uchis និង Dominic Fike។

 


ដោយឡែក J-Hope សមាជិក BTS ក៏កំពុងវាយលុកតារាងចម្រៀងពិភពលោកដូចគ្នា ជាមួយបទចម្រៀងថ្មីមួយបទមានចំណងជើងថា “Sweet Dream” ដែលជាបទចម្រៀងផ្លូវការដំបូងរបស់លោកបន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា។ 

 

 

បន្ទាប់ពីចេញផ្សាយជាសកល បទចម្រៀងដែលទទួលបានការសហការពីតារាចម្រៀងអាមេរិក Miguel (ម៉ាយហ្គេល) មួយនេះបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងបទចម្រៀង iTunes ទូទាំងពិភពលោក។យោងតាមសារព័ត៌មាន Allkpop បទ "Sweet Dreams" បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Song រហូតដល់ ៨៣ ប្រទេសនិងតំបន់រួមមាន អាហ្សង់ទីន អូស្ត្រាលី កម្ពុជា កាណាដា បារាំង ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី អេស្ប៉ាញ តៃវ៉ាន់ ថៃ និងនៅសហរដ្ឋអាមេរិកផងដែរ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025