ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
លោកស្រី Kim Yo Jong ឥស្សរជនដ៏មានឥទ្ធិពលរបស់ប្រទេសកូរ៉េខាងជើង,ជាប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោកKim Jong Un បានរិះគន់រដ្ឋបាលលោកប្រធានាធិបតីអាមេរិកTrump ទៅលើការបង្កើនការបង្កហេតុ ហើយបាននិយាយថា នេះបានផ្តល់ហេតុផលត្រឹមត្រូវសម្រាប់ការបង្កើនកិច្ចការពារអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។យោងសារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNAឱ្យដឹងនៅថ្ងៃអង្គារ(៤មីនា)។
លោកស្រីKim បានរិះគន់ទៅលើនាវាដឹកយន្តហោះអាមេរិកUSS Carl Vinsonចូលចតទីក្រុងកំពង់ផែទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យ(២មីនា) ដោយនិយាយថា ការចូលចតរបស់នាវាជាចំណាត់ការមួយនៃផ្នែកនយោបាយប្រឆាំងតទល់និងកូរ៉េខាងជើង។
«នៅពេលរដ្ឋបាលថ្មីរបស់ខ្លួនបង្ហាញវត្តមាននៅឆ្នាំនេះ, សហរដ្ឋអាមេរិក បានបង្កើនការបង្កហេតុនយោបាយ និងយោធាប្រឆាំងនឹងកូរ៉េខាងជើង ដែលជាការបន្តនយោបាយដែលចូលចិត្តបង្ករឿងអរិភូតរបស់រដ្ឋបាលមុន»។ នេះជាការលើកឡើងរបស់លោកស្រីKim។
យោធាជើងទឹកកូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃអាទិត្យថា នាវាដឹកយន្តហោះអាមេរិក បានចូលចតកំពង់ផែទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូងជាការបង្ហាញកម្លាំងប្រឆាំងនិងប្រទេសកូរ៉េខាងជើង។
នេះជានាវាដឹកយន្តហោះអាមេរិកលើកទី១ដែលចូលចតកំពង់ផែប្រទេសកូរ៉េខាងត្បូងចាប់តាំងពីអណត្តិទី២របស់លោកប្រធានាធិបតីអាមេរិកDonald Trumpចាប់ផ្តើមនៅខែមករា។
ប្រែសម្រួល៖ណាវ័ន្ត