ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
រដ្ឋាភិបាលអ៊ីស្រាអ៊ែល បានអនុម័ត្តកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស់។ នេះជាការបើកផ្លូវឱ្យកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃអាទិត្យ ទៅតាមការគ្រោងទុក។ យោងសារព័ត៌មានBBCផ្សាយនៅថ្ងៃសៅរ៍នេះ។
សេចក្តីសម្រេច បានកើតឡើងក្រោយកិច្ចពិភាក្សាជាច្រើនម៉ោងដែលបន្តចូលដល់ពេលយប់។ រដ្ឋមន្ត្រីស្តាំនិយម២រូបរបស់ប្រទេសអ៊ីស្រាអ៊ែល បានបោះឆ្នោតប្រឆាំងកិច្ចព្រមព្រៀង។
កាលពីថ្ងៃព្រហស្បតិ៍(១៦មករា)ក្រុមអ្នកសម្រុះសម្រួលកាតា និងសហរដ្ឋអាមេរិក ឱ្យដឹងថា ប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងអ្នកទោសក្រោយសង្គ្រាមរយៈពេល១៥ខែ។
លោក Sheikh Mohammed bin Abdul Rahman Al Thani នាយករដ្ឋមន្ត្រីកាតា បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅថ្ងៃអាទិត្យ រង់ចាំគណៈរដ្ឋមន្ត្រីអ៊ីស្រាអ៊ែលអនុម័ត្ត។
លោក Joe Biden ប្រធានាធិបតីអាមេរិក បានលើកឡើងថា កិច្ចព្រមព្រៀងនឹងបញ្ឈប់ការប្រយុទ្ទនៅតំបន់ហ្គាហ្សា , បង្កើនការផ្តល់ជំនួយមនុស្សធម៌ដែលត្រូវការជាចាំបាច់សម្រាប់ប្រជាជនប៉ាលេស្ទីន និងដោះលែងចំណាប់ខ្មាំងបានជួបជុំជាមួយគ្រួសារពួកគេវិញ។
ប្រែសម្រួល៖ណាវ័ន្ត