ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
ល្ខោនអាប៉េ ឬយីកេសាសន៍ គឺជាសិល្បះមួយ ដែលជាមែកធាងនៃរបាំព្រះរាជទ្រព្យ។ កាលពីសម័យមុន ល្ខោនអាប៉េ សម្តែងតែនៅក្នុងព្រះបរមរាជវាំងប៉ុណ្ណោះ។ ប៉ុន្តែមកដល់សម័យក្រោយៗមក ទម្រង់ល្ខោនអាប៉េ ឬយីកេសាសន៍ ត្រូវបានសម្តែងជាសាធារណៈ ហើយក៏ត្រូវបានបង្ហោះចែកចាយ នៅលើបណ្តាញសង្គមថែមទៀតផង។
បន្ទាប់ពីសម្តែង នៅក្នុងព្រះរាជពិធីបុណ្យអុំទូក កាលពីពាក់កណ្តាលខែវិច្ឆិកានេះ តួ «ទេវតាអត់លុយ» ក្នុងល្ខោនអាប៉េ រឿងព្រះចន្ទគោរព ទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងច្រើនពីមហាជន។
នៅមុខកាំម៉ារ៉ារបស់ទូរទស្សន៍ PNN យុវជន មុំវណ្ណ ដាវីន និស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ បានបញ្ជាក់ថា ទោះជួបបញ្ហាជីវភាព តែរូបលោក បានខិតខំជម្នះ និងប្រឹងរៀនជំនាញសិល្បះបុរាណនេះ ដើម្បីថែរក្សាវប្បធម៌បុរាណខ្មែរយើងផង និងដើម្បីបន្តមរតកឈាមជ័រពីឪពុក និងម្តាយមីងផង។
អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត