ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

ប្រទេសឥណ្ឌរាយការណ៍ជំងឺអុតស្វាលើអ្នកដំណើរម្នាក់ពីប្រទេសផ្ទុះជំងឺនេះ

០៩ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

 

ប្រទេសឥណ្ឌា បានរាយការណ៍ករណីជំងឺអុតស្វា(mpox)រកឃើញលើបុរសម្នាក់ដែលថ្មីៗនេះ បានធ្វើដំណើរពីប្រទេសដែលមានផ្ទុះឆ្លងជំងឺអុតស្វា។ យោងក្រសួងសុខាភិបាលឥណ្ឌាឱ្យដឹងនៅថ្ងៃអាទិត្យ(៨កញ្ញា)។

 

អ្នកជំងឺត្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យ ហើយមានស្ថានភាពហ្នឹងហ្នរ។ នេះបើតាមការឱ្យដឹងពីក្រសួងខាងលើ។ 

 

ក្រសួងមិនបានបញ្ជាក់ច្បាស់លាស់ពីប្រភេទវីរុសជងឺអុតស្វាដែលមានលើបុរសរូបនេះឡើយ។ ប៉ុន្តែលទ្ធផលតេស្តបង្ហាញថាបុរសរូបនេះឆ្លងជំងឺអុតស្វា។ 

 

ជំងឺអុតស្វា អាចឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់។ 

 

«ករណីជំងឺអុតស្វា ត្រូវបានគ្រប់គ្រងស្របតាមពិធីការដែលបានកំណត់។ ការតាមអង្កេតលើអ្នកពាក់ព័ន្ធកំពុងធ្វើឡើង​ ហើយនឹងវាយតម្លៃពីផលប៉ះពាល់ក្នុងប្រទេស»។ នេះជាការលើកឡើងរបស់ក្រសួងសុខាភិបាលឥណ្ឌា។

 

កាលពីខែមុន សារព័ត៌មានឥណ្ឌា បានរាយការណ៍ថា ប្រទេសឥណ្ឌាស្ថិតនៅក្នុងការប្រុងជើងការចាប់តាំងពីវីរុសជំងឺអុតស្វាថ្មីបានក្លាយជាវីរុសឆ្លងរាលដាលរហ័សនៅអាហ្វ្រិក។ 

 

អង្គការសុខភាពពិភពលោក បានប្រកាសករណីផ្ទុះឆ្លងជំងឺអុតស្វាជាភាពអាសន្នសុខភាពសាធារណៈជាអន្តរជាតិ ក្រោយវីរុសជំងឺអុតស្វាប្រភេទថ្មី ត្រូវបានរកឃើញ។ 

 

ប្រទេសឥណ្ឌា បានរកឃើញករណីជំងឺអុតស្វាប្រភេទចាស់ clade 2ចំនួន៣០ករណីនៅរវាងឆ្នាំ២០២២និងខែមីនាឆ្នាំ២០២៤។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024