ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

បើកបង្ហាញផ្លូវការហើយ បេក្ខភាព Rapper Fighter ឆ្នើមៗជិត ១០០ ផ្ដើមបញ្ចេញសមត្ថភាពដើម្បីឆ្លងទៅកាន់វគ្គសំខាន់ៗ 

០៥ កញ្ញា ២០២៤ | កម្សាន្ដ

 

ក្រោយបិទបញ្ចប់ការទទួលពាក្យកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំប្រចាំស្ថានីយទូរទស្សន៍ PNN បានផ្ដើមបើកបង្ហាញបេក្ខភាពអ្នកចូលរួមជាផ្លូវការហើយ ដោយក្នុងនោះបេក្ខភាពជិត ១០០នាក់បានបញ្ចេញសមត្ថភាពរៀង២ខ្លួនដើម្បិឆ្ពោះទៅកាន់វគ្គបន្ត។

 

 

បេក្ខភាពដាក់ពាក្យចូលរួមប្រកួត Rapper Fighter យ៉ាងច្រើនកុះករដែលមានប្រមាណជិត ១០០នាក់បានជួបជុំគ្នា និង បង្ហាញសមត្ថភាពរបស់ខ្លួនជាលើកដំបូង នៅមុខ Music Producer ទាំងអស់ នាព្រឹកថ្ងៃទី ០៥ ខែ កញ្ញា នេះ នៅលើឆាក Rapper Fighter នៅរបស់ ភីអិនអិន ។

 

 

បេក្ខភាព Rapper Fighter ដែលបានបង្ហាញមុខនៅក្នុងថ្ងៃនេះម្នាក់ៗពោរពេញដោយការជឿជាក់ និង បានបញ្ចេញអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីទទួលបានការជ្រើសរើសពី Music Producer ទាំងអស់ឆ្លងទៅកាន់វគ្គសំខាន់ៗជាបន្តទៀត ។ 

 

 

លោក រ៉ូមីអូ អ្នកផលិតកម្ម Rapper Fighter បានបញ្ជាក់ប្រាប់ថា  ការបង្ហាញខ្លួនរបស់បេក្ខភាព Rapper Fighter ជាមួយនិងការបញ្ចេញសមត្ថភាពរបស់ខ្លួនជាលើកដំបូងនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លងទៅកាន់វគ្គបន្តទៀត ។  

 


ទន្ទឹមនិងការបញ្ចេញសមត្ថភាពរបស់ Rapper Fighter ទាំងអស់នោះ លោក រ៉ូមីអូ ថែមទាំងបាន សរសើរថា បេក្ខភាព Rapper Fighter ទាំងអស់ពិតជាខ្លាំង មានសមត្ថភាព និង ទេពកោសល្យខ្ពស់រៀងៗខ្លួន ធ្វើឱ្យយើងពិបាកក្នុងការជ្រើសរើស ។ 

 


វត្តមាន Music Producer ទាំងអស់រួមមាន DJ Chee , លោក  Songha និង Juvie Lin ជាដើម... ក្នុងនោះ Music Producer ដ៏មានទេពកោសល្យម្នាក់ទៀតរបស់ Rapper Fighter នឹងបង្ហាញមុខក្នុងពេលឆាប់ៗខាងមុននេះ ដើម្បី Surprise បេក្ខភាព ក៏ដូចជា អ្នកគាំទ្រការប្រកួត Rapper Fighter របស់ ភីអិនអិន ។ 

 


គួរបញ្ជាក់ថា បេក្ខភាពដែលបានដាក់ពាក្យចូលរួមប្រកួត Rapper Fighter ក្នុងរដូវកាលនេះ មានទាំងបេក្ខភាពនៅទីក្រុង ភ្នំពេញ និង មកពីតាមបណ្តាខេត្តនានា ក្នុងនោះក៏មានបេក្ខនារីចូលរួមប្រកួតផងដែរ សបញ្ជាក់ឱ្យឃើញថា Rapper Fighter បានផ្សព្វផ្សាយទូលំទូលាយក្នុងការប្រកួតរបស់ខ្លួន ។ 

 

 

បេក្ខភាព Rapper Fighter ត្រូវឆ្លងកាត់វគ្គប្រកួតធំៗចំនួន ៧ មុននឹងឈានទៅដល់វគ្គប្រកួតផ្តាច់ព្រ័ត្រ ។ សម្រាប់វគ្គប្រកួតនិមួយៗទស្សនិកអាចចូលរួមទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង នៅលើផេករបស់ Rapper Fighter  ៕ 

  


អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024