ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

ភ្ញាក់ផ្អើលលខ្លាំង Rapper Fighter បង្ហាញមុខ JUVIE ជា Music Producer ឆ្នើមម្នាក់ ក្នុងចំណោម Music Producer ឆ្នើមៗទាំង៣រូប

១២ សីហា ២០២៤ | កម្សាន្ដ

 

ខណៈកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំមិនធ្លាប់មាននៅលើកញ្ចក់ទូរទស្សន៍ PNN នឹងមកដល់ឆាប់ កម្មវិធី Rapper Fighter បានបង្ហាញមុខលោក JUVIE ត្រូវគេស្គាល់ថាជា Music Producer ដ៏ឆ្នើមមួយរូបក្នុងចំណោម Music Producer ៣រូប ដែលនឹងធ្វើឱ្យកម្មវិធីផ្ទុះកក្រើកខ្លាំងក្នុងវិស័យចម្រៀងរ៉េបមួយនេះ ។  

 

 

ស្របពេលដែលកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ល្បីប្រចាំឆ្នាំ ២០២៤ របស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន កំពុងដំណើរការ ស្រាប់តែអ្នករៀបចំកម្មវិធីបានបង្ហាញមុខលោក JUVIE ដែលជា   Music Producer ឆ្នើមមួយរូប ក្នុងចំណោម Music Producer ៣ រូបផ្សេងទៀតដែលនឹងធ្វើឱ្យកម្មវិធី Rapper Fighter កាន់តែផ្ទុះកក្រើកឡើង ។ 

 

 

កម្មវិធី Rapper FIGHTER គឺជាកម្មវិធីដែលផលិតឡើងដោយ ផលិតករ ខ្មែរ ដែលមានទំរង់ច្នៃប្រឌិតផ្ទាល់ខ្លួន មិនចាញ់កម្មវិធីទិញពីបរទេសឡើយ ។ ដោយឡែកថ្មីៗនេះ Rapper Fighter  បានបង្ហាញមុខលោក ជូវី លីន ឬ JUVIE ជាផ្លូវការ ថានឹងក្លាយទៅជា Music Producer មួយរូបក្នុងចំណោម Music Producer ៣នាក់ ខណៈ ពីររូបទៀតនឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗ

 

 

ការរៀបកម្មវិធី RAPPER FIGHTER កាន់តែទាក់ទាញ និង ទទួលបាននូវការចាប់អារម្មណ៍ ពីមួយ ដំណាក់កាលទៅមួយដំណាក់កាល ជាពិសេសក្រោយបង្ហាញវត្តមាន Music Producer ដ៏ឆ្នើមខាងលើ ។ RAPPER FIGHTER បើកចិត្ត បើកបេះដូង ជំរុញវិស័យចម្រៀង រ៉េប នៅ កម្ពុជា ដោយ សូប្បីតែលោក លោក JUVIE ក៏បានចូលរួមជា Music Producer ១ ក្នុងចំណោម Music Producer 3 រូប ។

 


ប្រការមានគណៈកម្មការល្បីៗ និង Music Producer ឆ្នើមៗបែបនេះហើយទើបបេក្ខជនពីគ្រប់ទិសទីទូរទាំងប្រទេសកំពុងសម្រុកដាក់ពាក្យ ដើម្បីឱកាសក្លាយជាតារាចម្រៀងរ៉េប ។  ការប្រកួតប្រជែងកាន់តែច្រើន គឺជាការបើកឱកាសដោយយុវជនដែលមានសមត្ថភាពពិតប្រកដ នឹងចូលរួមជំរុញវិស័យរ៉េបនៅកម្ពុជាទៅកាន់កម្រិត ១ទៀត កាន់តែប្រសើរ។

 


កម្មវិធី Rapper FIGHTER ដែលជាកម្មវិធីប្រឡងចម្រៀង រ៉េប ដ៏ប្រចាំឆ្នាំ ២០២៤ របស់ស្ថានីយទូរទស្សន៍ភិអិនអិន បានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដែលមានលក្ខណៈពិសេសជាច្រើន ទាំងការរចនាស្ទាយបែប Khmer Hip-Hop នៃវគ្គនីមួយៗ ទាំព្រមងបំពាក់បច្ចេកវិទ្យាចុះឈ្មោះ ដោយប្រើ QR កូដ និងតំណរភ្ជាប់ Link ងាយស្រួលក្នុងការងារទិញពាក្យពីគ្រប់ទីកន្លែងទូទាំងប្រទេស ។

 

ដើម្បីដាក់ពាក្យចូលរួមប្រឡងចម្រៀងរ៉េប Rapper FIGHTER ប្រិយមិត្ត និងមិត្ត២យុវវ័យគ្រាន់តែចុច Link ផ្លូវការ ឬស្កេន QR កូដលើផ្ទាំងផ្សព្វផ្សាយនានារបស់កម្មវិធី ឬចូលទៅកាន់ផេក Rapper Fighter ឬក៏ផេក PNN TV Cambodia រួចបំពេញព័ត៌ និងវីដេអូបង្ហាញទេពកោសល្យនៃការរ៉េ ជាមួយការចុះទិញពាក្យត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ ។ 

 


Coach ទាំង ៥ រូប មានក្រុមក្មេងខ្មែរ លោក SOCHEAT និងលោក PUNLEUR មានកំពូលរ៉េបលោក RUTHKO ជើងខ្លាំងវោហារ៉េបលោក VUTHEA កំពូលស្ទាយសម្លេងរ៉េបលោក KINGCHI  បានបង្ហាញឆន្ទៈរួមគ្នា ដើម្បីបណ្តុះបេក្ខជន បេក្ខនារីក្នុងវិស័យចម្រៀងរ៉េប ដោយសុក្រិត និងយុត្តិធម៌ ជាមួយវគ្គជម្រុះចំនួន ៧ វគ្គធំៗ គឺ ONLINE AUDICTION ជម្រុះមកវគ្គ PRE-AUDICTION បន្តជម្រុះមកវគ្គ JUDGE AUDICTION បន្តជម្រុះមកវគ្គ SCREENING STAGE បន្តជម្រុះមកវគ្គ FIGHTING STAGE បន្តជម្រុះមកវគ្គ KILLING STAGE នឹងវគ្គធំចុងក្រោយ SEMI-FINAL រួមជាមួយ FINAL ។ 

 

កាន់តែពិសេសចំពោះ ទឹកប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភី រហូតដល់ ៦០លានរៀល រួមកុងត្រាការងារពីភីអិនអិន រួមជាមួយការងារ Concert ជាច្រើនពីដៃគូររបស់យើងមាន ស្រាបៀរ GANZBERG ភេសជ្ជៈ IDOL ភេសជ្ជៈ BOOSTRONG រូមទាំងទឹកផ្លែឈើ Freshy រួមនឹងរង្វាន់ច្រើនទៀតសម្រាប់ជយលាភី ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ភីអិនអិន 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024