ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

បានតំណែងធំជាពិធីការិនីលើកដំបូងស្រីស្អាតសិចស៊ី ហ្វាហ្វា ថា នឹងពួតដៃជាមួយបុរសមាត់រអិល HENG ធ្វើឱ្យកក្រើក Rapper Fighter នៅ PNN 

២៤ កក្កដា ២០២៤ | កម្សាន្ដ

 

 

គ្រាន់តែទទួលបានតំណែងជាពិធីការិនីដំបូងក្នុងអាជីពសិល្បៈតារាសិចស៊ី ហ្វាហ្វា បាននិយាយថានាងនឹងពួតដៃជាមួយបុរសង្ហា HENG ធ្វើឱ្យកម្មវិធីប្រឡងរ៉េប Rapper Fighter នៅ PNN ទទួលការគាំទ្រខ្លាំងពីមហាជន។

 

 

ពិតជាពិសេសមិនធ្លាប់មានពីមុនមក ដោយផលិតករកម្មវិធី Rapper Fighter បានចាប់គូ តារាសម្តែងស៊ិចស៊ី ហ្វាហ្វា ជាមួយ Rapper មាត់រអិល HENG ឱ្យធ្វើជាពិធីករពិធីការនីដំណើរការកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំ Rapper Fighter របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន។

 

 

ហ្វាហា និងកំលោះសង្ហា HENG រំភើបចិត្តខ្លាំងណាស់ដែលស្ថានីយ៍ទូរទស្សន៍ភីអិនអិន ផ្តល់ឱកាសដ៏ធំនេះឱ្យអ្នកទាំងពីរបានបញ្ចេញសមត្ថភាពថ្វីមាត់ ក៏ដូចជាក្រេបជញ្ជក់បទពិសោធន៍ថ្មីប្លែកពីការប្រកួត Rapper Fighter។ 

 

 

ទោះកន្លងមក អ្នកទាំងពីរពុំធ្លាប់ធ្វើ MC លក្ខណៈបែបរ៉េបហ៊ីបហប ក៏ពិតមែន តែ ហ្វាហា និង HENG មានសុទិដ្ឋិនិយម និងមានជំនឿចិត្តខ្ពស់ថា អ្នកទាំងពីរនឹងចាប់ដៃគ្នាដំណើរការកម្មវិធីនេះឱ្យល្អបំផុត ឱ្យអ្នកទស្សនាមានភាពរន្ថើនជាមួយសង្វៀនប្រកួតដ៏អស្ចារ្យនេះ។

 

 

ម្ចាស់បទ «កញ្ញា LV» បានចំណាយពេលហ្វឹកហាត់ស្ទីល៍និយាយឱ្យមានភាពទាក់ទាញ ព្រោះនេះជាការប្រឡងចម្រៀងរ៉េប ដូច្នេះលោកចង់ឱ្យវោហាសព្ទដែលនិយាយចេញទៅមានចុងជួនល្អ ដើម្បីឱ្យទស្សនិកជនរឹតតែរំភើបលើការប្រកួតដ៏អស្ចារ្យនេះ។ ចំណែក ស្រីស្អាតសាច់សរខ្ចី ហ្វាហ្វា វិញ ក៏បានហ្វឹកហាត់សមច្រើនលើកច្រើនសារ ឱ្យពាក្យពេចន៍របស់ខ្លួន ស្តាប់ទៅរឹតតែពីរោះ ហើយទាក់ទាញត្រូវស្ទីល៍តុបតែងខ្លួនដ៏រស់រវើកសម្រាប់ Rapper Fighter។

 

 

រួសរាន់ឡើង ប្រញាប់មកទិញពាក្យចូលរួមប្រកួតកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំ Rapper Fighter របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន។ ងាយៗ លោកអ្នកគ្រាន់តែអនុវត្តតាមការណែនាំរបស់ កញ្ញា ហ្វាហ្វា ជាការស្រេច!

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024