ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥
លោក Xi Jinping ប្រធានាធិបតីចិន បានជួបជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃពុធ(២៦មិថុនា) នៅទីក្រុងប៉េកាំង។
លោក Xi បានស្វាគមន៍ លោក Chinh នៅវិមានប្រជាជនចិន(Great Hall of the People)។ ក្នុងកិច្ចពិភាក្សាទ្វេរភាគី, ប្រទេសទាំងពីរ កំពុងនាំយកទំនាក់ទំនងទ្វេរភាគីទៅកាន់កម្រិតថ្មីមួយ និងបានសង្កត់ធ្ងន់លើវឌ្ឍនភាពនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗក្នុងរយៈពេល៦ខែចុងក្រោយនេះ។
ប្រធានាធិបតីចិនលោក Xi បានកោតសរសើរ និងលើកទឹកចិត្តចំពោះមាគ៌ារបស់ប្រទេសវៀតណាមលើ«ប្រព័ន្ធសង្គមនិយម» ដែលប្រទេសទាំងពីរ រក្សាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមរយៈពេលវែង។ លោកបន្ថែមថា ប្រទេសទាំងពីរ នឹងបន្តពង្រឹងការផ្លាស់ប្តូរ, ការរៀនសូត្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីថ្ងៃ២៤មិថុនា ។ នៅប្រទេសចិន លោកចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក«World Economic Forum (WEF)»នៅទីក្រុងDalian ខេត្តLiaoning ។
ប្រទេសចិន ជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសវៀតណាម។
ប្រែសម្រួល៖ណាវ័ន្ត