ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
មានករណីឃាតកម្ម មួយកើតឡើង ដោយបុរសម្នាក់ យកកាំបិតចុងស្រួចចាក់សម្លាប់បងប្រុសបង្កើតរបស់ខ្លួននៅបន្ទប់ជួល នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០១:០០នាទីកណ្តាលអាធ្រាត្រ ស្ថិតនៅមុខបន្ទប់ជួលខាងកើតសាលាចំការកៅស៊ូក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មានឃាតកម្មចាក់នឹងកាំបិតចុងស្រួចមួយបានកើតឡើង ដោយជនសង្ស័យ១នាក់ ឈ្មោះ ប៉ុន ភារម្យ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានយកកាំបិតចិតបន្លែចុងស្រួចដងជ័រពណ៌លឿង ចាក់ទៅលើឈ្មោះ ប៉ុន ភារិទ្ធ ជាបងបង្កើត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ សន្តិសុខឯកជន ត្រូវក្រោមក្លៀកខាងស្តាំ១កាំបិ.ត ដើមដៃស្តាំ១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
តាមចម្លើយសារភាព របស់ជនសង្ស័.យឈ្មោះ ប៉ុន ភារម្យ បានឆ្លើយសារភាពថា «ខ្លួនពិតជាបានយកកាំបិតចិតបន្លែ ចុងស្រួ.ចចេញពីបន្ទប់របស់ខ្លួនមកចាក់ទៅលើបងប្រុសបង្កើតឈ្មោះ ប៉ុន ភារិទ្ធ ពិតប្រាកដមែន ដោយមូលហេតុបងប្រុសបានយកកាំបិតផ្គាក់ មករកកាប់លើខ្លូនមុនក្នុងពេលផឹកសស៊ីស្រវឹងទាស់ពាក្យសំដីគ្នាដែលមានគ្នា៣នាក់ជាមួយប្រពន្ធគាត់នៅមុខបន្ទប់គាត់»។
បច្ចុប្បន្នជនសង្ស័.យខាងលើកម្លាំងជំនាញ បានឃា.ត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសុំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ ចាត់ការបន្ត តាមនីតិវិធីច្បាប់៕
អត្ថបទ និង រូបភាព៖ ប៊ុននី