ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ព្រោះចិត្តស្រឡាញ់ការកែច្នៃរបស់ប្លែកៗ កញ្ញា ជួន ណៃ បានសម្រេចចិត្តបោះបង់ការងារ នៅអង្គការក្រៅរដ្ឋាភិបាលមួយ ហើយមកចាប់ជំនាញច្នៃម៉ូតផ្កាជំនួសវិញ។ មូលហេតុ ដោយសារតែជំនាញច្នៃម៉ូតផ្កានេះ ជាអ្វីដែលកញ្ញា ជួន ណៃ ស្រឡាញ់ តាំងពីក្មេង។ កញ្ញា ជួន ណៃ បានពិការជើងតាំងពីអាយុ ៥ឆ្នាំ ដោយសារបញ្ហាសុខភាព។ ប៉ុន្តែស្ថិតនៅក្នុងភាពពិការ កញ្ញា ជួន ណៃ មិនដែលបោះបង់ការរៀនសូត្រទេ កញ្ញាប្រឹងប្រែង រហូតរៀនចប់បរិញ្ញាបត្រ ផ្នែកច្បាប់។ បច្ចុប្បន្ន កញ្ញា ជួន ណៃ បានក្លាយជាអ្នកច្នៃម៉ូតផ្កា នៅក្នុងហាងផ្កា ដែលមានឈ្មោះថា «ផ្ទះផ្កាខ្មែរ»។
វីដេអូ៖ អ៊ីសា ហាសាណះ រូបភាព៖ ឆិល សុភ័ស្ត