ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

បោះបង់អាជីពសិល្បៈជាង ១០ឆ្នាំ កែវ បូរ៉ា ថាវិលវិញលើកនេះ មិនឱ្យជាប់ដានចាស់ !

០៩ ឧសភា ២០២៤ | កម្សាន្ដ

 

 

តារាសម្តែងរូបសង្ហា កែវ បូរ៉ា បានប្រកាសវិលត្រឡប់មកកាន់វិស័យសម្តែងឡើងវិញហើយ បន្ទាប់ពីមានវត្តមាននៅក្នុងរឿងដុំខ្នាតធំមួយរបស់ផលិតកម្ម LD ដែលមានចំណងជើងថា « អ្នកតាកំបុតក្បាល » ។ 

 

 

ស្របពេលវិលត្រឡប់មកកាន់វិស័យសម្តែងជាថ្មីម្តងទៀត តារាសម្តែង កែវ បូរ៉ា បានប្តេជ្ញាចិត្ត មិនឱ្យជាប់ដានចាស់ បន្ទាប់ពីមានវត្តមាននៅក្នុងរឿងដុំថ្មីរបស់ផលិតកម្ម LD ។

 

 

ទស្សនិកជនប្រហែលជាភ្លេចតារាសម្តែងរូបនេះ ទៅហើយ ក្រោយពីលោកបានបោះបង់អាជីពសិល្បៈចោលអស់ពេលជាង ១០ ឆ្នាំ ដោយលួចទៅសង្ងំបើកអាជីវកម្មជំនួសវិញ ។ ជួបជាមួយលោក បូរ៉ា នៅក្នុងថ្ងៃប្រកាសចេញថតរឿងថ្មីដែលមានចំណងជើងថា « អ្នកតាកំបុតក្បាល » កាលពីពេលថ្មីៗនេះ លោកបានបញ្ជាក់ប្រាប់ថា នៅក្នុងឆ្នាំ ២០២៤ លោកប្តេជ្ញាចិត្តប្រលូកក្នុងវិស័យសិល្បៈពេញទំហឹង មិនឱ្យដូចកាលពីប៉ុន្មានឆ្នាំមុនៗឡើយ ។  

 


ថ្វីដ្បិតតែខកខាននៅក្នុងការសម្តែងអស់ពេលជាច្រើនឆ្នាំ លោក កែវ បូរ៉ា នៅតែជឿងជាក់ថា ខ្លួនអាចធ្វើបានល្អក្នុងស្នាដៃថ្មីនេះ ។ គួររំលឹកផងដែរថា កែវ បូរ៉ា គឺជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូបកាលពីជាង ១០ ឆ្នាំមុន បន្ទាប់ពីលោកមានវត្តមាននៅក្នុងការថតផ្សាយពាណិជ្ជកម្មម៉ូតូដ៏ឱ្យក្រុមហ៊ុនធំមួយ កេរ្តិ៍ឈ្មោះរបស់កាន់តែល្បីល្បាញរហូតមានផលិតកម្មជាច្រើនហៅថតជាបន្ទាប់ ។

 

 

ប៉ុន្តែគួរឱ្យស្តាយនៅពេលដែលល្បីឈ្មោះហើយ លោកបែរជាបោះបង់អាជីពនេះចោលដើម្បីងាយទៅរកការងាររកស៊ីជំនួសវិញ ។ ដោយឡែកក្នុងឆ្នាំ ២០២៤ នេះ លោក កែវ បូរ៉ា បានសន្យានិងខ្លួនឯងថា មិនឱ្យជាន់ដានចាស់ លោកត្រូវពង្រឹងស្នាដៃក្នុងវិស័យសម្តែងឱ្យល្អឡើងវិញ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024