ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

តំណាង កម្ពុជា ទៅប្រកួតកម្មវិធីថ្នាក់អន្តរជាតិ នៅវៀតណាមឆាប់ៗ

០៩ ឧសភា ២០២៤ | កម្សាន្ដ

 

 

ស័ក្កសមខ្លាំងណាស់ ឆ្នាំនេះក្រុមហ៊ុន CIM បានរកឃើញ Miss & Mister Celebrity Cambodia 2024 គឺបានទៅលើ ធុល សុគន្ធរង្សី និង Julia Russell ដោយអ្នកទាំងពីរនឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss & Mister Celebrity International 2024 នៅវៀតណាម អំឡុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

 

 

ទីបំផុតយើងបានរកឃើញម្ចាស់មកុដ Miss Celebrity Cambodia 2024 ហើយ គឺបានទៅលើកូនកាត់ខ្មែរ-អង់គ្លេស Julia Russell ខណៈតំណែង Mister Celebrity Cambodia 2024 បានទៅលើកំលោះសង្ហា ធុល សុគន្ធរង្សី។ បវរកញ្ញា-បុរសឯក ទាំងពីររូបកំពុងត្រៀមតំណាងកម្ពុជាទៅចូលរួមប្រកួតប្រជែងកម្មវិធី Miss & Mister Celebrity International 2024 នៅប្រទេសវៀតណាម អំឡុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

 

 

រង្សី និង Julia រំភើបចិត្តជាខ្លាំង ក្រោយទទួលបានតំណែងជា Miss & Mister Celebrity Cambodia 2024 និងមានឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខ។ 

 

 

បុរសឯករូបសង្ហា ធុល សុគន្ធរង្សី លើកឡើងថា លោកពុំនឹកស្មានថាខ្លួនឯងអាចដណ្តើមបានតំណែង Mister Celebrity Cambodia 2024 នោះឡើយ ព្រោះបេក្ខភាព Misters of Cambodia 2024 សុទ្ធតែខ្លាំងៗហើយមានសមត្ថភាពខ្ពស់ ប៉ុន្តែយ៉ាងណាលោកនឹងខំប្រឹងដុះខាត់ពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីក្លាយជាបុរសឯកដែលមានសក្កានុពលក្នុងការដណ្តើមភាពជោគជ័យជូនកម្ពុជា។

 

 

ទន្ទឹមការលើកឡើងខាងលើ កូនកាត់ខ្មែរ-អង់គ្លេស Julia Russell ក៏បានលើកឡើងអំពីចំណាប់អារម្មណ៍ និងការសម្រេចចិត្តគ្រងតំណែង Miss Celebrity Cambodia 2024 ផងដែរ។

 

 

 

ងាកទៅចាប់អារម្មណ៍ លោក Lennard ជា Founder of the international celebrity group ក៏បានចូលរួមបំពាក់ឆៀងជូន Miss & Mister Celebrity Cambodia 2024 ដោយផ្ទាល់ផងដែរ។

 

 

លោកពិតជាសប្បាយចិត្តដែលបានឃើញម្ចាស់ជយលាភីទាំងពីររូប ថែមទាំងប្រាប់ចំនុចសំខាន់ៗដែល Miss & Mister Celebrity Cambodia 2024 នឹងត្រូវធ្វើនៅវៀមណាមទៀតផង៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024