ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

កូរ៉េខាងត្បូងជប៉ុន៖កូរ៉េខាងជើងបាញ់មីស៊ីលបលីស្ទីក

 

 

ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបលីស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់នៅថ្ងៃចន្ទ(២២មេសា) ទៅក្នុងសមុទ្រ ជិតឆ្នេរភាគខាងកើតរបស់ខ្លួន។ នេះបើតាមការឱ្យដឹងពីយោធាកូរ៉េខាងត្បូង។ ទាក់ទងនឹងហេតុការណ៍នេះ ក៏មានការរិះគន់យ៉ាងខ្លាំងពីរដ្ឋាភិបាលទីក្រុងសេអ៊ូល និងបានហៅការបាញ់មីស៊ីលនេះ ជាការគំរាមកំហែងចំពោះស្ថិរភាពនៅឧបទ្វីបកូរ៉េ។ 

 

ជាមួយគ្នា រដ្ឋាភិបាលជប៉ុន បានប្រុងជើងការ ហើយឆ្នាំល្បាតឆ្នេរជប៉ុនក៏បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់គ្រាប់ប្លោងដែលទំនងជាមីស៊ីលបលីស្ទីក ហើយគ្រាប់ថ្លោង ទំនងជាធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចមុខរបស់ប្រទេសជប៉ុន។ យោងសារព័ត៌មានជប៉ុនNHK។

 

អគ្គសេនាធិការយោធាកូរ៉េខាងត្បូងឱ្យដឹងថា កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងដែលសង្ស័យជាមីស៊ីលបូលីសស្ទិករយៈចម្ងាយខ្លី ជាច្រើនគ្រាប់ពីជិតទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង។ មីស៊ីល ​ហោះបានប្រហែលជា៣០០គីឡូម៉ែត្រ ហើយធ្លាក់ទៅក្នុងសមុទ្រ។ 

 

ដំណឹងពីការបាញ់មីស៊ីលនេះ កើតឡើង នៅពេលប្រទេសកូរ៉េខាងត្បូងឱ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួននឹងជួបពិភាក្សាជាមួយមន្ត្រីអាមេរិកនៅថ្ងៃច័ន្ទទៅលើការអភិវឌ្ឍន៍ផ្កាយរណបចារកម្មរបស់ប្រទេសកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងរវាងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ។

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024