ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

សេតវិមានសូមមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងករណីអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ដោយយន្តហោះដ្រូន

 

 

សេតវិមានសូមមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រ។ កាលនោះ គេស្ដាប់ឮសំឡេងផ្ទុះនៅលើផ្ទៃអាកាសនៃទីក្រុងរបស់អ៊ីរ៉ង់។ គេជឿជាក់ថានោះជាការបាញ់គ្រាប់មីស៊ីលរបស់ខែលការពារដែនអាកាសអ៊ីរ៉ង់ដើម្បីកម្ទេចដ្រូនអ៊ីស្រាអែល។ អ៊ីរ៉ង់ហាក់ដូចជាមិនបញ្ចេញប្រតិកម្មធំដុំទេដោយចាត់ទុកជារឿងតូចតាច។ ដូច្នេះ អ៊ីរ៉ង់គ្មានផែនការសងសឹកអ៊ីស្រាអែលទេ។

 

គេសង្ឃឹមថាវិបត្តិអ៊ីរ៉ង់-អ៊ីស្រាអែលអាចបញ្ចប់ត្រឹមហ្នឹង។។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងថាយន្តហោះដ្រូនដែលប្រភពខ្លះអះអាងថាហោះសំដៅទៅទីក្រុងអ៊ីស្វាហាន (Isfahan) របស់អ៊ីរ៉ង់ជាប្រភេទដ្រូនខ្នាតតូចដែលមិនបានបង្កការខូចខាតទ្រព្យសម្បត្តិ ឬអាយុជីវិតរបស់មនុស្សសូម្បីតែម្នាក់។

 

ការដែលអ៊ីស្រាអែលសងសឹកដោយប្រើយន្តហោះដ្រូនត្រឹមតែបីគ្រឿងហោះក្រឡឹងពីលើដែនអាកាសអ៊ីរ៉ង់ធ្វើឲ្យអ៊ីរ៉ង់បាញ់ធ្លាក់យ៉ាងងាយស្រួលគួបផ្សំនឹងការដែលអ៊ីរ៉ង់មិនសងសឹកតទៅទៀតមានន័យថាការអំពាវនាវរបស់សហគមន៍អន្តរជាតិមានប្រសិទ្ធភាព៕

 

 

 

 

អត្ថបទ៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024