ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

និស្សិតបញ្ចប់មហាវិទ្យាល័យកាន់តែច្រើននៅប្រទេសចិនងាកទៅធ្វើការងារនៅទីក្រុងតូចៗ

 

 

ប្រាក់ចំណូលប្រសើរឡើង, គ្មានសម្ពាធ និងអាចរស់នៅជិតក្រុមគ្រួសារបាន ជាហេតុផលទាំងឡាយនៅក្នុងចំណោមបណ្តាហេតុផលជាច្រើនដែលប្រជាជនចិនវ័យក្មេងស្វែងរកការងារនៅទីក្រុងតូចៗ។

 

និស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យកាន់តែច្រើនឡើងនៅប្រទេសចិន ជ្រើសរើសស្វែងរកការងារនៅតាមបណ្តាទីក្រុងតូចៗជាជាងទម្លាប់ បន្សាំខ្លួននាពេលកន្លងមកដើម្បីរស់នៅក្នុងទីក្រុងហិរញ្ញវត្ថុទំនើបដូចជាទីក្រុងសៀងហៃ និងរាជធានីប៉េកាំង។ យោងរបាយការណ៍ថ្មី។

 

របាយការណ៍ ធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាផ្នែកអប់រំរបស់ប្រទេសចិន MyCOS បានពិនិត្យមើលស្ថិតិនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចាប់ពីថ្នាក់ឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ។ ស្ថាប័ននេះ បានរកឃើញថា ភាគរយ​នៃ​និស្សិត​បញ្ចប់​ការ​សិក្សា​ដែល​បាន​ធ្វើ​ការ​នៅ​តាម​មូលដ្ឋាន​ថ្នាក់​ស្រុក​រយៈពេល​ប្រាំមួយ​ខែ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​បាន​កើន​ឡើង​ពី២០ភាគរយ​សម្រាប់​ក្រុម​ការងារ​ឆ្នាំ២០១៨ ដល់២៥ ភាគរយ​សម្រាប់​ឆ្នាំ២០២២។

 

របាយការណ៍ក៏បានរកឃើញផងដែរថា ក្រុមនិស្សិតឆ្នាំ២០១៦និងឆ្នាំ២០១៧ ជិត៦០ភាគរយ នៃក្រុមនិស្សិតមិនទាន់បានសញ្ញាប័ត្រដែលវិលត្រលប់ទៅទីក្រុងតូចៗដើម្បីធ្វើការ បានស្នាក់នៅទីនោះជាប់លាប់រយៈពេល៥ឆ្នាំ។ ស្របគ្នា៤០ភាគរយ​បាន​ត្រឡប់​ទៅ​ទីក្រុង​ទាំង​នោះ​វិញ​ដើម្បី​រក​ការងារ​ធ្វើ ​បន្ទាប់​ពី​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​អស់មួយ​រយៈ​ពេល។ 
 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024