ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤
មីស៊ីលអ៊ីស្រាអ៊ែលផ្លោងចូលទឹកដីអ៊ឺរ៉ង់។ យោងសារព័ត៌មានABC News រាយការណ៍ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍(១៨មេសា) ដោយលើកឡើងប្រភពពីមន្ត្រីអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានអ៊ឺរ៉ង់ Fars news ឱ្យដឹងថា សម្លេងគ្រាប់ផ្ទុះ បានលាន់ឮឡើងនៅអាកាសយានដ្ឋាននៅទីក្រុងIsfahan ប៉ុន្តែចំពោះមូលហេតុយ៉ាងណានោះ នៅមិនទាន់បានដឹងនៅឡើយទេ។
ទីក្រុង Isfahan ជាទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងជាមូលដ្ឋានទ័ពអាកាសរបស់ប្រទេសអ៊ឺរ៉ង់។
ជើងហោះហើរជាច្រើនត្រូវប្តូរគោលដៅ គេចដែនអាកាសប្រទេសអ៊ឺរ៉ង់។ យោងសារព័ត៌មានអាមេរិកCNN។
កាលពីសប្តាហ៍មុន ប្រទេសអ៊ឺរ៉ង់ បានបាញ់មីស៊ីល និងដ្រូនរាប់រយជាការវាយប្រហារប្រឆាំងតបក្រោយការវាយប្រហារដែនអាកាសដែលសង្ស័យថាធ្វើឡើងពីសំណាក់ប្រទេសអ៊ីស្រាអ៊ែលលើស្ថានទូតអ៊ឺរ៉ង់ប្រចាំនៅប្រទេសស៊ីរី។
មីស៊ីលនិងដ្រូនជាច្រើន ត្រូវបាញ់ទម្លាក់មុនពេលឆ្លងចូលដល់ទឹកដីអ៊ីស្រាអ៊ែល។
ប្រទេសអ៊ឺរ៉ង់ បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអ៊ែល ត្រូវតែដាក់កំហិតឱ្យបញ្ឈប់រាល់សកម្មភាពយោធាប្រឆាំងនឹងផលប្រយោជន៍អ៊ឺរ៉ង់។ ស្របគ្នា អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា តំបន់មជ្ឈឹមបូព៌ាគ្រានៃហានិភ័យអតិបរមា។
ប្រទេសអ៊ីស្រាអ៊ែលបានឱ្យដឹងថា ខ្លួននឹងសងសឹកនឹងការវាយប្រហារថ្ងៃទី ១៣ មេសា របស់អ៊ីរ៉ង់។
អត្ថបទ៖ណាវ័ន្ត