ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ADB៖ សេដ្ឋកិច្ចវៀតណាម អាចនឹងកើនឡើង ៦% ក្នុងឆ្នាំ ២០២៤

១៩ មេសា ២០២៤ | សេដ្ឋកិច្ច

 

ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ថា ប្រទេសវៀតណាម អាចនឹងក្លាយជា សេដ្ឋកិច្ចដែលមានកំណើនលឿនជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ ២០២៤នេះ ជាមួយអត្រាកំណើន ៦% គាំទ្រដោយ ភាពប្រសើរឡើងវិញនៃតម្រូវការសកល និងទំនាក់ទំនងពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

ប្រធានសេដ្ឋវិទូរបស់ ADB ប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា ការធ្លាក់ចុះនៃតម្រូវការសកលលោក និងអត្រាការប្រាក់អន្តរជាតិខ្ពស់ បានជះឥទ្ធិពលដល់ កំណើនរបស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣។

 


ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សចំពោះ គោលនយោបាយរូបិយវត្ថុដែលគាំទ្រកំណើន និងការវិនិយោគសាធារណៈ គឺជាផ្នែកមួយក្នុងចំណោម វិធានការសំខាន់ៗ ដែល វៀតណាម ត្រូវអនុវត្ត ដើម្បីរក្សាការងើបឡើងវិញនៃកំណើន។

 


ការស្តារឡើងវិញដែលមានមូលដ្ឋាននៅក្នុងការផលិតនិងសេវាកម្ម និងដំណើរការប្រកបដោយស្ថិរភាពនៃវិស័យកសិកម្ម ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់សន្ទុះនៃ ការងើបឡើងវិញរបស់វៀតណាម។

 


លើសពីនេះ លំហូរវិជ្ជមាននៃការវិនិយោគផ្ទាល់ពីបរទេស អតិរេកពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក និងការបន្តជំរុញសារពើពន្ធ ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ចវៀតណាម នៅឆ្នាំ ២០២៤។សូមជម្រាបថា សេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងល្បឿនដ៏រឹងមាំនៅឆ្នាំនេះ និងឆ្នាំក្រោយ ទោះបីជាបរិយាកាសពិភពលោក មានការប្រកួតប្រជែងក៏ដោយ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024