ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

សមាគមអ្នកនាំចេញអង្ករថៃ រំពឹតម្លៃអង្ករកើនឡើងនៅត្រីមាសទី២

១១ មេសា ២០២៤ | សេដ្ឋកិច្ច

 

សមាគមអ្នកនាំចេញអង្ករថៃ រំពឹងថា តម្លៃអង្ករសកល នឹងកើនឡើងនៅក្នុងត្រីមាសទី ២ ដោយសារតែផលប៉ះពាល់នៃបាតុភូតអាកាសធាតុក្តៅ និងការរឹតបន្តឹងការនាំចេញអង្កររបស់ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះដោយសារព័ត៌មានក្នុងស្រុកថៃ ។

 

 

នៅក្នុងខែកក្កដា ឆ្នាំ ២០២៣ រដ្ឋាភិបាលឥណ្ឌា បានហាមឃាត់ការនាំចេញអង្ករ ស ដែលមិន បន្ទាប់មកមានការរឹតបន្តឹងបន្ថែមទៀតលើ អង្ករ ២ប្រភេទទៀត ដើម្បីឆ្លើយតបទៅនឹង ការកើនឡើងតម្លៃក្នុងស្រុក និងការភ័យខ្លាចនៃកង្វះខាត ដោយសារលក្ខខណ្ឌអាកាសធាតុ។ជាក់ស្តែង តម្លៃអង្ករពិភពលោក បានកើនឡើងពីចន្លោះ ១៥ ទៅ ២៥% ចាប់តាំងពីការហាមឃាត់។

 


ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ការនាំចេញអង្ករបានកើនឡើងដល់ ២លាន ៥សែនតោននៅក្នុងត្រីមាសទី ១ ដោយសារអ្នកនាំចេញ បានប្តេជ្ញាចិត្តក្នុងការចែកចាយនូវបរិមាណដ៏ច្រើន ជាពិសេសអង្ករ ស ទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍សំខាន់ៗដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ក៏ដូចជាអាហ្វ្រិក និងមជ្ឈិមបូព៌ា។

 


យ៉ាងណា អ្នកនាំចូលអង្ករស និងក្រអូបសំខាន់ៗនៅសហរដ្ឋអាមេរិក និងអាស៊ី ត្រូវបានគេរំពឹងថា នឹងមានតម្រូវការអង្ករស និងអង្ករក្រអូបខ្ពស់ ដើម្បីទូទាត់សងសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកដែលកាត់បន្ថយ  ចំពេលតម្លៃសកលលោកមានកម្រិតខ្ពស់។គិតត្រឹមថ្ងៃទី ២៧ ខែមីនា តម្លៃអង្ករ ស របស់ថៃ មានតម្លៃ ៦០១ដុល្លារក្នុងមួយតោន ខណៈដែលតម្លៃសម្រាប់ប្រទេសវៀតណាម និងប៉ាគីស្ថាន មានតម្លៃចន្លោះពី ៥៨៦ដុល្លារ និង ៦០៩ដុល្លារក្នុងមួយតោន។

 


សូមជម្រាបថា សមាគម លើកឡើងថា ការនាំចេញអង្ករនៅឆ្នាំនេះ ទំនងជានឹងឈានដល់ ៨លានតោនជាមួយនឹងតម្លៃប៉ាន់ស្មានជិត ៥ពាន់លានដុល្លារអាមេរិក លើសពីការព្យាករណ៍កាលពីខែមុន ដែលមានចំនួន ៧លាន ៥សែនតោនជាមួយនឹងតម្លៃប៉ាន់ស្មានចំនួនជាង ៤ពាន់លានដុល្លារអាមេរិក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024