ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥
កងកម្លាំងប៉ូលិសនៅទីក្រុងឆឹងទូនៅភាគនិរតីប្រទេសចិនបានរិតបន្តឹងការចេញចូលនៅតំបន់នៅជុំវិញស្ថានកុងស៊ុលសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃចន្ទនៅមុនពេលនៃការបិទស្ថានកុងស៊ុលសហរដ្ឋអាមេរិកដែលបានកំណត់នៅត្រឹមម៉ោង ១០ ព្រឹក ម៉ោងនៅក្នុងស្រុកកាលពីថ្ងៃមិ្សលមិញនេះ។
ក្រោយពីភាគីចិនបានទុកពេល ៧២ ម៉ោងឲ្យសហរដ្ឋអាមេរិកបិទស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង ឆឹងទូ នៅប្រទេសចិនគិតចាប់ពីថ្ងៃសុក្រមកនោះ កាលពីថ្ងៃម្សិលមិញនេះនៅម៉ោង ១០ ព្រឹក ម៉ោងនៅក្នុងស្រុក សហរដ្ឋអាមេរិកបានបិទស្ថានកុងស៊ុលរបស់ខ្លួនរួចរាល់អស់ហើយមកទល់នឹងពេលនេះ។
សូមរំលឹកថា កាលពីថ្ងៃសុក្រប្រទេសចិនបានបញ្ជាឲ្យបិទស្ថានកុងស៊ុលអាមេរិកទំនងជាការផ្ចាញ់តបចំពោះរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនសហរដ្ឋអាមេរិកដែលបានបញ្ជាឲ្យបិទទ្វារស្ថានកុងស៊ុលចិននៅក្នុងទីក្រុងហូស្តន់សហរដ្ឋអាមេរិកដែលបានធ្វើឲ្យទំនាក់ទំនងប្រទេសទាំង២នេះតានតឹងកាន់តែខ្លាំង។
រូបភាពវីដេអូរបស់ទូរទស្សន៍រដ្ឋ CCTV បានបង្ហាញឲ្យឃើញទង់ជាតិសហរដ្ឋអាមេរិកនៅខាងមុខស្ថានកុងស៊ុលនេះត្រូវហូតទម្លាក់នៅម៉ោង ៦ ព្រឹកកាលពីថ្ងៃចន្ទ ហើយកាលពីរាត្រីថ្ងៃអាទិត្យ គេបានឃើញរថយន្តស្ទួយទំនិញ និងរថយន្តកុងតឺន័របើកចូលក្នុងបរិវេណស្ថានកុងស៊ុលនេះ។
ហើយនៅមុននោះដែរ កាលពីល្ងាចថ្ងៃសៅរ៍ គេបានឃើញកម្មករម្នាក់បានប្រើឧបករណ៍រួមមានទាំងញញួរ និងពន្លាកឬកន្ត្រៃដើម្បីកាត់ ឬវាយដុំនៅជុំវិញបន្ទះដែកមួយនៅខាងក្រៅច្រកចូលទៅក្នុងស្ថានកុងស៊ុលនេះ៕
ប្រែសម្រួល៖SN