ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤

 ព្រះកាយច័ន្ទ ហាក់ជឿជាក់ខ្លាំងគ្រងមកុដ Miss Grand Cambodia 2024 រហូតហ៊ានបង្ហោះសារប្លែកៗធ្វើឱ្យរង្គើរឆាកប្រកួត ! 

១២ មករា ២០២៤ | កម្សាន្ដ

 

កញ្ញា ព្រះកាយច័ន្ទ កំពុងធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបានបង្ហោះសារប្លែកៗ ហាក់បីដូចជាមានការជឿជាក់ខ្លាំងក្នុងការដណ្តើមមកុដ Miss Grand Cambodia 2024 បើទោះបីជាកម្មវិធីមិនទាន់ចាប់ផ្តើមជាផ្លូវការក្តី ។ 

 

 

តាមរយៈសារដែលកញ្ញា ព្រះកាយច័ន្ទ បានបង្ហោះថ្មីៗពីរឿងមកុដ Miss Grand Cambodia 2024 បានធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងក្នុងវិស័យសិល្បៈ ពីព្រោះតាមអត្ថន័យដែលនាងបានរៀបរាប់ គឺនាងហាក់បីដូចជាមានការជឿជាក់ខ្លាំងថា មកុដនេះ គឺជារបស់នាងយ៉ាងពិតប្រាកដ ។ 

 

 

ការប្រកួត Miss Grand Cambodia 2024 នៅពុំទាន់ចាប់ផ្តើមបើកដំណើរការជាផ្លូវការទេ ដោយសារពេលនេះស្ថិតក្នុងដំណាក់កាលជ្រើសរើសបេក្ខភាពតំណាងខេត្ត និង តំណាងខណ្ឌនានាជុំវិញទីក្រុង ភ្នំពេញ ចំណែកកញ្ញា ព្រះកាយច័ន្ទ គឺជាបេក្ខភាពតំណាង ខណ្ឌ ទួលគោក ។ 

 

 

ទន្ទឹមនិងការប្រកួតនេះ ស្រាប់តែ បេក្ខភាព Miss Grand Cambodia 2024  តំណាង ខណ្ឌ ទូលគោក បានបោះពាក្យសម្តីធ្ងន់ៗ និង ចាក់ដោតបំផុតនៅលើ ហ្វេសប៊ុក របស់ខ្លួនអំពីការប្រកួតនេះ ។

 

 

តាមរយៈសារដែលកញ្ញា ព្រះកាយច័ន្ទ បានបង្ហោះនៅលើ ហ្វេសប៊ុក របស់ខ្លួនកាលពីម្សិលមិញនេះ ប្រកបដោយអត្ថន័យចាក់ដោតខ្លាំងដោយនាងបានរៀបរាប់ថា « នាងខ្ញុំដាក់ពាក្យប្រកួត Miss Grand Cambodia បើនាងខ្ញុំមិនបានជាប់ទៅប្រកួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រកួតក្នុងកម្មវិធីផ្សេងនោះទេ » ។ 

 

 

សារដ៏ចាក់ដោតរបស់កញ្ញា ព្រះកាយច័ន្ទ បានធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងក្នុងវិស័យសិល្បៈ និងមហាជនដែលស្នេហាវិស័យវរបកញ្ញា រហូតមានអ្នកខ្លះនិយាយថា ព្រះកាយច័ន្ទ និយាយបែបនេះហាក់ដូចជាជឿជាក់ក្នុងចិត្តថា មកុដ Miss Grand Cambodia 2024 គឺជារបស់នាងយ៉ាងពិតប្រាកដ ឬមួយមកុដ Miss Grand Cambodia ឆ្នាំនេះគេបានជ្រើសរើសរួចហើយ ?

 

 

ស្របពេលដែលមានរឿងចម្រុងចម្រាស់បែបនេះបេក្ខភាព ព្រះកាយច័ន្ទ បានចេញមុខបកស្រាយភ្លាមៗថា អ្វីដែលនាងនិយាយគឺជាគោលដៅនិងក្តីបំណងដែលនាងតាំងចិត្តចូលប្រកួត នាងមានអ្វីដែល Miss Grand Cambodia ត្រូវការ ។ 

 

 

កញ្ញា ព្រះកាយច័ន្ទ គឺជាតារាសម្តែងមួយរូបដ៏មានប្រជាប្រិយភាព មានរូបសម្រស់ស្រស់ស្អាត និង មានទេពកោសល្យខាងសិល្បៈបុរាណ និង សម័យ ។ ពេលនេះនាងកំពុងលេចមុខនៅក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន តាមរយៈរឿង « ស្នេហា Cover » ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024