ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ក្លឹប Paris St Germain បានត្រៀមអនុវត្តជម្រើសទិញផ្ដាច់របស់ខ្លួនលើខ្សែប្រយុទ្ធព័រទុយហ្គាល់ Goncalo Ramos ក្នុងតម្លៃ 65 លានអឺរ៉ូ ដែលក្លឹបបានប្រកាសកាលពីថ្ងៃពុធ (22 ខែវិច្ឆិកា) ។
ការនាំយកមកនេះបើសិនជាអ្វីៗអាចទៅមុខបានដោយរលូនក្លឹបនឹងបន្ថែម១៥លានអឺរ៉ូទៀត ក្នុងការផ្ទេរនេះក្លឹបយក្សនៅ Ligue 1 PSG ដែលបានចាប់ផ្តើមចុះហត្ថលេខាលើ Ramos ដែលជាកីឡាករអន្តរជាតិព័រទុយហ្គាល់ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយនឹងជម្រើសក្នុងការទិញពី Benfica ។
គិតមកទល់ពេលនេះ Ramos បានបង្ហាញខ្លួនចំនួន 15 ដងនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះសម្រាប់ PSG ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ជាមួយនឹងគូប្រជែង Olympique Marseille ។ទោះជាយ៉ាងក៏ដោយបើទោះបីជាមិនទាន់រកគ្រាប់បាល់បានច្រើនមែនតែក្លឹបនៅតែមានទិសដៅក្នុងការយកគេមកចូលរួមជាអចិន្រ្ដៃ។