ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
ទាហានសហរដ្ឋអាមេរិក៥នាក់ស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿងនៅសមុទ្រមេឌីទែរ៉ាណេ។
គេកំពុងរកមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះហើយ។ អ្នកស្លាប់ទាំងនោះជាទាហាននៃកងឯកភាពពិសេសរបស់កងទ័ពសហរដ្ឋអាមេរិក។
ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់, សហរដ្ឋអាមេរិកបញ្ជូននាវាដឹកយន្តហោះ២គ្រឿងទៅសមុទ្រមេឌីទែរ៉ាណេ។ អ្នកស្លាប់ទាំងនោះជាផ្នែក១នៃប្រតិបត្តិការនេះ។ លោកចូបៃដឹនសោកស្ដាយចំពោះការស្លាប់របស់ពួកគេ៕
អត្ថបទ៖ លោក អន សំអាង