ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥

Jungkook ក្រុម BTS ប្រកាសថ្ងៃចេញអាល់ប៊ុមទោលដំបូង 'Golden'

០៦ តុលា ២០២៣ | កម្សាន្ដ

 

សមាជិកក្មេងជាងគេក្នុងក្រុម BTS គឺ Jungkook (ជុងគុក) នឹងចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួនមានចំណងជើងថា "GOLDEN" (ហ្គោលដិន) នៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខ។

 

 


ខណៈបច្ចុប្បន្ន BTS កំពុងសម្រាកសកម្មភាពជាក្រុមបណ្ដោះអាសន្នដោយសមាជិក ៣ នាក់ក្នុងចំណោមសមាជិក ៧ នាក់របស់ពួកគេកំពុងជាប់បំពេញកាតព្វកិច្ចយោធា សមាជិកផ្សេងទៀតក៏បន្តចេញគម្រោងទោល និងការប្រគំតន្ត្រីរបស់ខ្លួនជាបន្តបន្ទាប់។ ក្នុងនោះសមាជិកក្មេងជាងគេក្នុងក្រុម BTS គឺ Jungkook (ជុងគុក) នឹងចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួនមានចំណងជើងថា "GOLDEN" (ហ្គោលដិន) នៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខ។

 

 


យោងតាមសេចក្តីប្រកាសព័ត៌មានពីផលិតកម្ម HYBE (ហែប) អាល់ប៊ុម “GOLDEN” នឹងរួមមានបទចម្រៀងចំនួន ១១បទ ដែលឆ្លុះបញ្ចាំងពីពេលវេលាមាសនៃអាជីពជាសិល្បករទោលរបស់តារាវ័យ ២៦ ឆ្នាំរូបនេះ ខណៈរូបគេក៏ត្រូវបានគេដាក់រហស្សនាមថាជា “Golden Maknae” (ហ្គោលដិន ម៉ាកណេ) ឬ “កូនពៅមាស” របស់ក្រុម BTS ផងដែរ។

 

 


មុនប្រកាសចេញអាល់ប៊ុមនេះ Jungkook បានបញ្ចេញបទចម្រៀងទោល២បទ រួមមានបទ 'SEVEN' (សេវេន) ដែលសហការជាមួយតារាចម្រៀងរ៉េបស្រី Latto (ឡាថូ) និងបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Hot 100 នៅពេលចេញផ្សាយក្នុងខែកក្កដា ខណៈបទទី២ មានចំណងជើងថា '3D' (ស្រ៊ីឌី) ទើបតែចេញកាលពីថ្ងៃទី២៩ ខែកញ្ញា ដោយលើកនេះ Jungkook បានសហការជាមួយតារារ៉េបប្រុស Jack Harlow (ជេក ហាឡូ) ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025