ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥

ម៉ាដាមដា ទទួលបានពានរង្វាន់លំដាប់ពិភពលោក HOFS 2023

០៥ តុលា ២០២៣ | កម្សាន្ដ

 


ពិតជារឿងគួរឱ្យភ្ញាក់ផ្អើល ដែលគេបានប្រទះឃើញ លោកស្រី សៀន សូលីនដា ហៅ ម៉ាដាមដា បង្ហាញមុខក្នុងកម្មវិធីអន្តរជាតិ គឺកម្មវិធី Singapore International HOFS Awards 2023 កាលពីចុងសប្តាហ៍កន្លងទៅ ជាកម្មវិធីដែលប្រមូលផ្តុំដោយម្ចាស់ប្រេនលំដាប់ស្តង់ដាអន្តរជាតិជាច្រើន រួមទាំងសិល្បករ-សិល្បការនីល្បីៗពីបណ្តាប្រទេសផ្សេងៗទៀតផង។

 

 

គួរឱ្យស្ញប់ស្ញែងខ្លាំងជាងនេះទៀតនោះ គឺ ម៉ាដាមដា បានក្លាយជា ម្ចាស់ប្រេនកូនខ្មែរតែមួយគត់ ដែលទទួលពានរង្វាន់មួយនេះ ដោយបានឈ្នះពានរង្វាន់គុណភាពផលិតផលល្អផ្តាច់គេប្រចាំឆ្នាំ២០២៣ លើផលលិតផល Be Colla C ពីស្ថាប័នអន្តរជាតិនេះ ដែលវាត្រូវបានធ្វើឡើងកាលពីថ្ងៃទី០១ ខែតុលាឆ្នាំ ២០២៣ នៅប្រទេសសិង្ហបុរីនោះតែម្តង។

 

 

បន្ទាប់ពីទទួលបានពានរង្វាន់លំដាប់អន្តរជាតិនេះ អ្នកជំនួញស្រីល្បីឈ្មោះរូបនេះ បង្ហាញពីក្តីរំភើបកាន់តែខ្លាំងក្រោយពីផលិតផលនេះទទួលបានពានរង្វាន់ផលិតផលល្អផ្តាច់គេប្រចាំឆ្នាំ ២០២៣ ហើយកាន់តែពិសេសពេលនេះ ផលិតនេះត្រូវបានចែកចាយទៅកាន់បណ្តាប្រទេសមួយចំនួនលើពិភពលោក ដែលសូម្បីតែនៅក្នុងឱសថស្ថានរបស់ប្រទេសបារាំងក៏មានដាក់លក់ផងដែរ។ ក្នុងនាមជាកូនខ្មែរម្នាក់ លោកស្រីពិតជាមោទនភាពខ្លាំងណាស់ ដែលអាចធ្វើឱ្យអន្តរជាតិទទួលស្គាល់គុណភាពផលិតផលកើតចេញពីស្នាដៃកូនខ្មែរយើង។

 

 

សូមជម្រាបផងដែរថា កម្មវិធី Hall of Fame in Singapore (HOFS) ឆ្នាំ 2023 គឺជាការផ្តល់ពានរង្វាន់លើផលិតផលរបស់ ប្រកបដោយគុណភាព និងអាជីវកម្មល្អបំផុតប្រចាំឆ្នាំ ដែលមានឥទ្ធិពល និងមានភាពល្បីល្បាញប្រកបដោយភាពស្តង់ដា ក្រោមការគាំទ្រពីវិស័យសាធារណៈ និងឯកជនពីប្រទេសសិង្ហបុរី។

 

 

 ក្រៅពី ម៉ាដាម ដា ដែលទទួលបានពានបញ្ជាក់ពីគុណភាពល្អផ្តាច់គេប្រចាំឆ្នាំ២០២៣ ពីកម្មវិធី Hall of Fame in Singapore (HOFS) ឆ្នាំ 2023 ហើយនោះ ក៏មាន កញ្ញា ជា ស្រីនា ទទួលបានពាន Beauty and Health Influencer ពី HOFS Award ចំណែក តារាសម្តែងជួរមុខលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន ក៏ទទួលបានពាន Shining international award ពីកម្មវិធីអន្តរជាតិនេះដូចគ្នាដែរ៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025