ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥

កីឡាករបរទេសនៅលីគកំពូលកម្ពុជា ចំនួន៣រូប ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិរបស់ពួកគេ នៅអំឡុង FIFA Day

០៤ កញ្ញា ២០២៣ | កីឡា

 

កីឡាករបរទេសនៅលីគកំពូលកម្ពុជា៣រូប ត្រូវបានក្រុមជម្រើសជាតិរបស់ពួកគេកោះហៅចូលក្នុងក្រុមជម្រើសជាតិរាងៗខ្លួន ដើម្បីត្រៀមប្រកួត នៅក្នុងអំឡុងពេល FIFA Day នេះ ។ កីឡាករទាំង៣រូបនោះ រួមមាន 

ទី១ គឺកីឡាករ Soe Moe Kyaw ខ្សែការពាររបស់ភ្នំពេញក្រោន កីឡាករជនជាតិមីយ៉ាន់ម៉ារូបនេះ ត្រូវបានក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ឈុតធំ កោះហៅដើម្បីត្រៀមក្នុងការប្រកួតមិត្តភាពអន្តរជាតិ ជាមួយ នេប៉ាល់ ចំនួន២ប្រកួត នៅថ្ងៃទី ៨កញ្ញា និង ថ្ងៃទី ១១កញ្ញា ។

ទី២ គឺកីឡាករ Pocholo Bugas ខ្សែការពារឆ្វេងរបស់អង្គរថាយហ្គឺរ កីឡាករជនជាតិហ្វីលីពីនរូបនេះ ត្រូវបានកោះហៅចូលក្រុមក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម២៣ឆ្នាំ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup 2024 ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅ ប្រទេសថៃ ។

 

 

ទី៣ គឺកីឡាករ Mouzinho ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់វិសាខា  ដែលត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិ ទីម័រខាងកើត អាយុក្រោម២៣ឆ្នាំ ដើម្បីត្រៀមក្នុងការប្រកួតពានរង្វាន់ AFC U23 Asian Cup 2024 វគ្គជម្រុះពូល F នៅប្រទេសគុយវ៉ែត ចាប់ពីថ្ងៃទី ៦-១២ កញ្ញាខាងមុខនេះ ។

 

 

សូមបញ្ជាក់ផងដែរថា នៅអំឡុង FIFA Day នេះ ចំពោះក្រុមជម្រើសជាតិកម្ពុជាឈុតធំ ក៏បានប្រមូលផ្តុំផងដែរ ដើម្បីត្រៀមក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយ ហុងកុង នៅថ្ងៃទី ០៧កញ្ញា និង ប្រកួតជាមួយ ម៉ាកាវ នៅថ្ងៃទី ១១កញ្ញា ។រីឯក្រុម U23 របស់កម្ពុជា ក៏មានភារៈកិច្ចក្នុងការប្រកួតវគ្គជម្រុះ FIFA U23 Asian Cup 2024 នៅប្រទេសអារ៉ាប៊ីសាអូឌីត ផងដែរ ៕

 

 

 

 

 

អត្ថបទ និងរូបភាព៖ រ៉េត ស្ដាលីន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025