ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញថែទាំស្មៅ លោក Shoji Ikeda ថាស្មៅនៅពហុឡដ្ឋានអូឡាំពិកលូតលាស់បានល្អ ទោះបីជាអាកាសធាតុក្តៅខ្លាំង

២៤ មីនា ២០២៣ | កីឡា

 

ថ្មីៗនេះ ខេមបូឌានព្រីមៀរលីគ បានអញ្ជើញលោក Shoji Ikeda ដែលជាអ្នកជំនាញផ្នែកស្មៅជនជាតិជប៉ុន មកធ្វើការចុះត្រួតពិនិត្យ កែលំអរ និង ថែទំស្មៅ នៅទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ។

 

ក្នុងនោះលោក Shoji Ikeda បានធ្វើការបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់ ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនចោះដី ការកិនកំហាប់ដី និងការប្រើប្រាស់ជី សម្រាប់មើលថែស្មៅនៅទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានផ្ទាល់ផងដែរ ។

 

 

បើយោងតាមការផ្ដល់បទសម្ភាស៍ ដល់ក្រុមការងារខេមបូឌានព្រីមៀរលីគ លោក Shoji Ikeda បានឱ្យដឹងថាស្មៅនៅពហុឡដ្ឋានអូឡាំពិក មានការលូតលាស់បានល្អ បើទោះបីជាកម្ពុជាមានអាកាសធាតុក្តៅខ្លាំងជាងនៅប្រទេសជប៉ុន ហើយដោយសារតែមានការថែទាំ និង យកចិត្តទុកដាក់ពីក្រុមការងារថែទាំងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ។

 

 

ទន្ទឹមនឹងនោះផងដែរ លោក Shoji Ikeda ដែលត្រូវបានគេហៅថា ជាបុរសស្មៅដ៏ល្អបំផុត ក្នុងប្រទេសជប៉ុន ដែលមាន វ័យ៧០ឆ្នាំ រំពឹងថា ទីលានពហុកីឡដ្ឋានជាតិនេះ នឹងផ្ដល់គុណភាពការប្រកួតឱ្យកាន់តែជក់ចិត្ត ដោយសារការកែសម្រួលទៅលើបច្ចេកទេស។ លោកបានបន្ថែមទៀតថា ក្រុមការងាររបស់លោកម្នាក់ នឹងនៅមើលថែទាំស្មៅនៃពហុកីឡដ្ឋានជាតិរហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេម មកដល់ ហើយក៏ដូចជាជួយបង្ហាត់បង្ហាញបច្ចេកទេសថ្មីដល់អ្នកជំនាញកម្ពុជាបន្ថែមទៀត លើការថែទាំស្មៅផងដែរ។

 

 

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិអូឡាំពិក បានឈូសស្មៅសបប្បនិម្តិតចេញ ដោយបានដាំស្មៅធម្មជាតិវិញ និង បានកែលំអរ ក៏ដូចជា រៀបចំ ជាទីកន្លែងនៃការប្រកួតកីឡាស៊ីហ្គេមផងដែរ ខណៈដែលកីឡាបាល់ទាត់នឹងចាប់ផ្តើមប្រកួតមុនថ្ងៃបើកឆាកនៃព្រឹត្តការណ៍ស៊ីហហ្គេម ពោលគឺនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ២៩មេសា ៕

 

 

អត្ថបទ៖ រ៉េត ស្ដាលីន  រូបភាព៖ CPL

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024