ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

បេក្ខនារី Miss Grand Cambodia 2022 ទាំង៣៥ រូបបង្ហាញសម្រស់នៅហាងកែសម្ផស្សមួយកន្លែងមុននឹងឡើងឆាកប្រកួត !

១១ សីហា ២០២២ | កម្សាន្ដ

 

 

ឆ្នាំ ២០២២ នេះបេក្ខនារីចូលរួមប្រកួត Miss Grand Cambodia 2022 សុទ្ធតែស្អាតៗនិងគូរឱ្យចាប់អារម្មណ៍ ហើយម្នាក់ៗសុទ្ធតែបង្ហាញក្តីរំពឹងខ្ពស់មុននឹងឡើងឆាកប្រកួត ជាក់ស្តែងនៅពេលបង្ហាញមុខនៅក្នុងហាងកែសម្ផស្សមួយកន្លែង ពួកគេម្នាក់ៗបានបង្ហាញនូវទំនុកចិត្តនិងការជឿជាក់ខ្លាំងបំផុត ។

 

 

បេក្ខនារី Miss Grand Cambodia 2022 ចំនួន ៣៥ រូបបានបង្ហាញវត្តមាននៅក្នុងមជ្ឍមណ្ឌលកែសម្ផស្សមួយកន្លែងកាលពីថ្ងៃទី ១០ ខែ សីហា កន្លងម្សិលមិញនេះមុននឹងពួកគេទាំងអស់គ្នាបង្ហាញខ្លួននៅក្នុងការប្រកួតវគ្គឈុតហែលទឹកនាពេលប៉ុន្មានថ្ងៃខាងមុខ ដោយម្នាក់ៗមានការជឿជាក់ខ្លាំងលើសមត្ថភាពរបស់ខ្លួន ។

 

 

នៅក្នុងដំណើរទស្សកិច្ចនៅមជ្ឍមណ្ឌលកែសម្ផស្ស គ្រីស្តាល់ ដែលស្ថិតនៅលើផ្លូវលេខ ០៧ សង្កាត់ភ្នពេញថ្មីនោះ មានបេក្ខនារី Miss Grand Cambodia 2022 ចំនួន ៣៥ រូបបានចូលរួម ដោយម្នាក់ៗមានទឹកមុខស្រស់ស្រាយ និងសប្បាយរីករាយដែលបានទៅទស្សកិច្ចនៅទីនោះជាលើកដំបូង ។ ជាមួយនិងការបង្ហាញមុខនាពេលនោះផងដែរ បេក្ខនារី Miss Grand Cambodia 2022 ក៏ទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនពីថៅកែហាងកែសម្ផស្ស គ្រីស្តាល់ ។

 

 

លោកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង ដែលជាថៅកែហាងកែសម្ផស្សគ្រីស្តាល់បានឱ្យដឹងថា លោកស្រីមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់នៅពេលបានជួប និងឃើញសម្រស់បេក្ខនារី Miss Grand Cambodia 2022 ផ្ទាល់ទាំង ៣៥ រូបនៅក្នុងថ្ងៃនេះ ពួកគាត់ពិតជាស្រស់ស្អាត និងគួរឱ្យស្រឡាញ់ណាស់ ។

 

 

ក្នុងចំណោមបេក្ខនារី Miss Grand Cambodia 2022 ទាំង ៣៥រូប កញ្ញា ហង្ស សុរិយាន់ និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌី បានបង្ហាញនូវចំណាប់អារម្មណ៍របស់ពួកគេថា ពួកគេពិតជារីករាយណាស់ដែលបានមកទស្សកិច្ច នៅមជ្ឍមណ្ឌលកែសម្ផស្សនេះ ។  

 

 

ចំពោះបេក្ខនារី Miss Grand Cambodia 2022 ទាំង ៣៥ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញទេពកោសល្យ និងសមត្ថភាពរបស់ខ្លួននៅក្នុងវគ្គនិមួយៗមុននឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅបំណាច់ខែ សីហា ខាងមុខនេះ មិនថាលទ្ធផលយ៉ាងណា ពួកគេតាំងចិត្តធ្វើឱ្យបានល្អបំផុតអស់ពីសមត្ថភាពដើម្បីដណ្តើមយកជ័យលោភី ឈានទៅលើឆាកអន្តរជាតិ ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024