ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ប្រវែងជាង ៩៣គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ជាង ៣៣លានដុល្លារ សម្ពោធដាក់អោយប្រើប្រាស់ ថ្ងៃនេះ

០៨ កុម្ភៈ ២០២២ | ព័ត៌មានជាតិ


កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្នុងក្រុងក្រចេះ ទៅដល់ភូមិរមាត ក្នុងស្រុកសំបូរ ប្រវែងជាង ៩៣គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ជាង ៣៣លានដុល្លារ សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

 

 

កំណាត់ផ្លូវជាតិលេខ៧ នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុក ជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ផ្ទៃក្នុងកម្ពុជា បម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ាន ហាយវ៉េយ លេខ១១ (AH11) តភ្ជាប់ពីទីក្រុងគុនមីង នៅភាគខាងត្បូងនៃប្រទេសចិន ឆ្លងកាត់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ កាត់រាជធានីភ្នំពេញ និងឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុនៃប្រទេសកម្ពុជាផងដែរ។ 

 

 

 

រាយការណ៍៖ ហ៊ុន ឌីណូ       រូបភាព៖ សុខ ពិសិដ្ឋ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024