ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ការច្នៃទម្រង់ថ្មី ចាប៉ីរឿង រស់អារម្មណ៍ថ្មីជាក្ដីសង្ឃឹមនៃការរសរានមរតកចាប៉ីខ្មែរ 

០៣ មិថុនា ២០២០ | កម្សាន្ដ

ការច្រៀង និងសម្តែងរួមគ្នាក្នុងពេលតែមួយនៃចាប៉ីដងវែង គឺជាផ្ទាំងទស្សនីយភាពថ្មីមួយមិនធ្លាប់មានពីមុនមកក្នុងរឿង”សុវណ្ណសាម” ដែលជាការចាប់ដៃរួមគ្នាពីសិល្បករជើងចាស់ល្បីៗ ដើម្បីលើកតម្កើន ចាប៉ីដងវែង របស់ខ្មែរ ឱ្យកាន់តែលេចធ្លោឡើង ។

 

នេះ ជាលើកដំបូងហើយដែលសិល្បករចាប៉ីឆ្នើមៗ ៤ រូបបានចាប់ដៃគ្នាជាមួយសិល្បករជាច្រើនរូបទៀតសម្តែងចាប៉ីរឿង « សុវណ្ណសាម » ក្រោមការរៀបចំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ក្រុមអ្នកជំនាញចាប៉ី សុទ្ធតែបានបង្ហើបក្ដីរំពឹងថា ការច្នៃទម្រង់ថ្មីមកសម្ដែងជាក្រុម នឹងអាចបន្តអភិរក្ស និងអភិវឌ្ឍទាក់ទាញចំណាប់អារម្មណ៍មហាជន គាំទ្រមរតកសិល្បៈបូរាណមួយនេះឲ្យផុលផុសឡើងវិញ។ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024