ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

៣ត្រីមាសដំបូង ចិន ទទួលបានលំហូរវិនិយោគចូលជាង ១២៩ពាន់លានដុល្លារ

២១ តុលា ២០២១ | សេដ្ឋកិច្ច


ក្នុងរយៈពេល ៣ត្រីមាស ដើមឆ្នាំ ២០២១នេះ ប្រទេសចិន នៅតែធ្វើបានល្អក្នុងការទាក់ទាញ លំហូរវិនិយោគពីបរទេស ដោយសម្រេចបានទឹកកប្រាក់ជាង ១២៩ពាន់លានដុល្លារអាមេរិក កើនឡើង ២៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះរបស់ សារព័ត៌មាន CCTV នៅថ្ងៃនេះ។

 

 


ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា លំហូរវិនិយោគពីក្រៅប្រទេសចូលមកកាន់ប្រទេសចិន បន្តកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពី ខែមករា មកដល់ ខែកញ្ញា ដោយការវិនិយោគនៅក្នុងគ្រប់វិស័យ សម្រេចបានជាង ១២៩ពាន់លានដុល្លារ ដោយក្នុងនោះ វិស័យឧស្សាហកម្មបច្ចេកវិទ្យាទំនើប កើនឡើង ២៩% ខណៈវិស័យសេវាកម្ម មានកំណើនខ្ពស់ដល់ទៅ ២២%។


ដោយឡែក កិច្ចសហប្រតិបត្តិការវិនិយោគរបស់បណ្តាប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ មានកំណើនវិជ្ជមាន ៣១% និងការវិនិយោគពីអាស៊ាន មកកាន់ចិន កើនឡើង ៣១% ដូចគ្នា។


សូមរម្លឹកដែរថា កាលពីឆ្នាំ ២០២០ ការវិនិយោគដោយផ្ទាល់ពីបរទេស របស់ប្រទេសចិន បានកើន ៦% មកដល់ ១៥៥ពាន់លានដុល្លារ ដោយមានសហគ្រាសវិនិយោគដោយបរទេសថ្មី ជិត ៤ម៉ឺនកន្លែង៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024