ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ដាក់បិណ្ឌថ្ងៃដំបូង មាស សុខសោភា បណ្តើរស្វាមីទៅវត្តពោរពេញដោយសុភមង្គល 

២៣ កញ្ញា ២០២១ | កម្សាន្ដ

 

តារាចម្រៀង មាស សុខសោភា បានចំណាយពេលវេលាទៅវត្តជាមួយស្វាមីខ្លួនពោរពេញដោយក្តីសុខក្នុងថ្ងៃកាន់បិណ្ឌទី ១ បើទោះបីជានាងមមាញឹកជាមួយការងារក្តី ។

 

មួយរយៈពេលចុងក្រោយនេះតារាចម្រៀង មាស សុខសោភា តែងតែចំណាយពេលវេលាជាមួយគ្រួសារ និង ស្វាមីជាទីស្រឡាញ់ទៅដើរកម្សាន្តនៅតំបន់នានា ដើម្បីបង្ហាញពីសុភមង្គលរបស់ខ្លួន ជាក់ស្តែងនៅថ្ងៃដាក់បិណ្ឌដំបូងនាងបានដឹកដៃស្វាមីជាទីស្រឡាញ់ទៅវត្តធ្វើបុណ្យរួមគ្នា បានរហូតដល់ទៅ ៣ វត្តឯណោះ នាងថែមទាំងមានគម្រោងនឹងទៅវត្តជាបន្តបន្ទាប់ទៀតរហូតដល់ចប់បុណ្យភ្ជុំបិណ្ឌ ។

 

 

តាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះគឺជារូបភាពថ្ងៃកាន់បិណ្ឌទី ១ ដែលតារាចម្រៀងល្បីឈ្មោះរូបនេះ និងស្វាមីព្រមទាំងគ្រួសារបាននាំគ្នាទៅវត្តធ្វើបុណ្យរួមគ្នា មាស សុខសោភា ញញឹមបិទមាត់មិនជិតទេពេលបានធ្វើបុណ្យជាមួយមនុស្សដែលខ្លួនស្រឡាញ់ ។

 

 

អតីតតារាចម្រៀងរបស់ផលិតកម្ម ថោន ថែមទាំងបាននិយាយថា ថ្ងៃដាក់បិណ្ឌថ្ងៃដំបូងបាន ៣ វត្ត ហើយ នៅមានជាបន្តបន្ទាប់ទៀត ។កន្លងមក មាស សុខសោភា កម្រនឹងបង្ហាញរូបភាពនានាជាមួយស្វាមីរបស់ខ្លួនណាស់ ទោះបីជាអ្នកទាំងពីរបានដើរកម្សាន្ត ឬធ្វើបុណ្យរួមគ្នានៅតំបន់ជិតឬឆ្ងាយក្តី។

 

 

 តែថ្មីៗនេះក្រោយពីបង្ហាញភាពស្និទ្ធស្នាល និង រូបភាពជាច្រើនជាមួយស្វាមីឱ្យ ទស្សនិកជនបានឃើញនោះ កាន់តែបង្ហាញឱ្យឃើញថា ជីវិតនាងកាន់តែមានសុភមង្គលដែលមានស្វាមីនៅក្បែរគ្រប់ជំហ៊ាន មិនតែប៉ុណ្ណោះកាន់តែធ្វើឱ្យនាងជោគជ័យទាំងការងារសិល្បៈ និងការងាររកស៊ី ជាពិសេសថ្មីៗ។

 


នេះក្រៅពីចេញបទចម្រៀងថ្មីៗ ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើននោះ សូម្បីតែការងាររកស៊ីក៏កាក់កប់ជាងមុនដែរ អ្នកគាំទ្រជាច្រើនតែងតែឃើញវត្តមាននាងឡាយលក់ផលិតផលមួយជារៀងរាល់ថ្ងៃ ។ 

 


ឆ្នាំនេះតារាចម្រៀង មាស សុខសោភា មានវ័យច្រើនគួរសម តែនិយាយពីសម្រស់និងរូបរាងរបស់នាងវិញ នៅតែស្រស់ស្អាតមិនមានអ្វីប្រែប្រួលនោះទេ ផ្ទុយទៅវិញនាងកាន់តែស្រស់ស្អាតជាងមុនទ្វេរដង រហូតបានធ្វើឱ្យម្ចាស់ក្រុមហ៊ុនមួយចំនួនហៅនាងថតផ្សាយពាណិជ្ជកម្ម ជាបន្តបន្ទាប់ ៕  

 



អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ និង ហ្វេសប៊ុក
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024